Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ «ខ្លែងស្រាក» សក់​ឆេះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​វាស់កម្ពស់ មហាជន​មាន​មតិ​លើកឡើង​ថា…

ប្រិយមិត្តជាច្រើនបានឃើញរួចហើយ ពីយុវជន TikTok លេងសក់ឆេះ សាក់ពេញខ្លួន ជាអ្នកខេត្តតាកែវ ដែលបានបង្ហោះវីដេអូបង្ហាញម៉ូតូទ្រីមសង់សេរី០២៣ បំពាក់កាងបំពង់ស៊ីម៉ាំងដ៏ពិសេស ជាមួយ «ពូថៅដងដែក» យ៉ាងសង្ហារ ដោយបាននិយាយអួតអាងក្នុងនាមជាអ្នកលេងកាប់ចាក់ថា៖ «២៣ ខេត្តណាមិនដឹងទេ តែ២៣ខេត្តតាកែវ ជិះបានតែចឹងទេ ហើយ២៣ខេត្តតាកែវ ប្លែកបន្តិច គឺប្លែកត្រង់ថាកាងស៊ីម៉ាំងវាអ៊ីចិ… ២៣ស្រុកខ្ញុំជិះបានតែចឹង ជិះកាងហ្ស៊ីនដូចគេ អត់ឡូយទេ….»។

អ្នកក្លាហានសក់ឆេះ លេងសាក់រូបសត្វខ្លែងស្រាកចំកណ្តាលដើមទ្រូងដ៏ធំរូបនេះ ក៏បានបញ្ជាក់លក្ខណៈឌឺបែបនេះថា «អាសង់២៣នេះ គឺសម្រាប់ជិះបានពេលយប់… ហេតុនេះ ពេលជិះឃើញអា២៣នេះ សូមទុកមុខទុកមាត់ ទុកផ្លូវឲ្យដើរផង!»។

ទោះជាយ៉ាងណា ក្រោយពីបានឃើញវីដេអូរបស់យុវជនរូបនេះ បានល្បីពាសពេញបណ្តាញសង្គម ខណៈមហាជនជម្រុញឲ្យសមត្ថកិច្ចចាត់វិធានការកុំឲ្យរួចខ្លួន នៅទីបំផុត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តាញ់ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ នួន ចាន់មិថុនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ម៉ូតូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានបង្ហោះវីដេអូមានអត្ថន័យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់សង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីធ្វើការសាកសួររួចមក ឈ្មោះ នួន ចាន់មិថុនា បានទទួលស្គាល់កំហុស និងបានសន្យាថា ឈប់ធ្វើការបង្ហោះនូវទង្វើបំពុលសង្គមទៀតហើយៗ ប្រសិនជាមានកំហុសលើកក្រោយទៀតខ្លួន នឹងព្រមឱ្យសមត្ថកិច្ចធ្វើការតាមនីតិវិធី។

ដោយឡែក មហាជនវិញ ក្រោយពីបានឃើញរួចហើយ នាំគ្នាដាក់ឲ្យបែបៗនេះថា៖ «សមមុខហើយអាចទំនេរ, ទើបមើលចេញមុខបកស្រាយមិញ ឥឡូវស្ពៃបាត់, ការងារមានធ្វើមិនគិតធ្វើទេ យករឿងឆ្គួតមកដាក់ខ្លួន សប្បាយទេបានវាស់កម្ពស់អញ្ចឹង,… »៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×