Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែង​ៗ ទាំង​កណ្តាល​តែម្តង! ចោរ​ស្ទាវ ជិះ​ម៉ូតូ​ឆ.ក់​កាបូប​អ្នកដំ​ណើរ ពី​ផាស​អាប់​បានសម្រេច នៅ​ម្តុំ​លូ​ទឹក​ស្អុយ

អំពើចោរឆក់ ដែលជាទូទៅប្រព្រឹត្តឡើងពីសំណាក់ក្រុមចោរស្ទាវៗ ត្រូវបានសង្កេតឃើញថា បានកើតឡើងនៅលើដងផ្លូវជារឿយៗ ហើយសកម្មភាពរបស់ពួកវា បានធ្វើឡើងដោយមិនរំខានដល់សមត្ថកិច្ចឡើយ។ ហេតុនេះ បងប្អូនជាអ្នកដំណើរ គឺមានតែការប្រុងប្រយ័ត្នរបស់ទ្រព្យ សម្រាប់ខ្លួនឯងប៉ុណ្ណោះ។

ជាក់ស្តែង ថ្មីៗនេះ ចោរស្ទាវម្នាក់បានជិះម៉ូតូទ្រីមសង់ ស្លាកលេខ ភ្នំពេញ 1KA-1934 ក្នុងចំណោមបក្ខពួកចាំបិទគូទ២ម៉ូតូ បានធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់ ដែលកំពុងធ្វើដំណើរតាមកង់បី (ផាសអាប់) ដោយយកបានសម្រេច ស្ថិតនៅខាងមុខអគាររ៉េស៊ីដេន ១០៥ ផ្លូវ១០៥ ប្រឡាយលូទឹកស្អុយ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង០០ នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា គេក៏មិនដឹងថា ក្នុងកាបូបរបស់អ្នកដំណើរនោះ មានរបស់ទ្រព្យមានតម្លៃអ្វីខ្លះនោះទេ ខណៈគេបានលើកឡើងថា ក្រុមពួកវាអាចតាមឃ្លាំមើលដឹងច្បាស់រួចហើយ ទើបពួកវាហ៊ានធ្វើទាំងកណ្តាលថ្ងៃ គ្មានខ្លាចញញើតសមត្ថកិច្ចបែបនេះ។

តែជាមួយស្លាកលេខម៉ូតូ ឃើញយ៉ាងច្បាស់ៗបែបនេះ មហាជនជឿថា សមត្ថកិច្ចនឹងក្របួចបានឆាប់ៗ ប្រសិនបើសមត្ថកិច្ចមានចំណាត់ការយ៉ាងមុតមាំនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×