Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ព្រោះតែ​ដើម្បី​លុ​យ ហៅ​ឃាត់​ដើម្បី​ផាកពិន័យ ទាំង​ដែលគេ​ជិះ​មិន​ខុស តែ​ប៉ះចំ​អ្នកដឹង​ច្បាប់​ច្បាស់ ចុងក្រោយ​ស្រាប់តែ…

ជឿថា បងប្អូនប្រជាពលរដ្ឋជាច្រើន បានទទួលជ្រាបរួចហើយ ពីទិដ្ឋភាពនាយប៉ូលិសចរាចរណ៍មួយរូប ដែលបានធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឲ្យបងប្អូនអ្នកដំណើរបានយល់ដឹង នូវអ្វីដែលជាកំហុស និងអ្វីដែលត្រូវបានលើកលែង ជាពិសេសនៅត្រង់ចំណុចភ្លើងស្តុប។

ក្នុងនោះ លោកបានលើកយកពីចំណុចដែលអ្នកដំណើរ តែងត្រូវប៉ូលិសចាប់ផាកពិន័យ ដោយបានពន្យល់បញ្ជាក់ឲ្យដឹងយ៉ាងច្បាស់ៗថា ក្នុងករណីបើអ្នកបើកបរជ្រុលចេញដំណើរនៅលើគំនូសថ្មើរជើង ស្របពេលភ្លើងសញ្ញា​ចរាចរណ៍លោតពណ៌លឿង នោះអ្នកបញ្ជាយាន្តយន្តត្រូវតែបន្តដំណើរដោយ​ប្រុងប្រយ័ត្ត ដោយអាចទៅមុខត្រង់ ឬបត់ទៅខាងស្តាំ និងឆ្វេងបាន ហើយក្នុងករណីនេះ មន្រ្តីប៉ូលិសមិនអាចធ្វើការផាកពិន័យបានឡើយ។

បន្ថែមលើនេះ ច្បាប់ចារចរណ៍ផ្លូវគោក ក៏បានកែប្រែមិនឲ្យប៉ូលិសតាមគោលដៅចរាចរណ៍ ធ្វើការផាកពិន័យទៅលើអ្នកដំណើរទាំងម៉ូតូ រថយន្ត ដែលបើកល្មើសភ្លើងសញ្ញា និងផ្លាកសញ្ញានោះទេ ដោយតម្រូវឲ្យធ្វើការអប់រំវិញប៉ុណ្ណោះ។

ទោះជាយ៉ាងណា ក្រុមប៉ូលិសខូចមួយចំនួន គឺនៅតែប្រព្រឹត្តចាប់ផាកអ្នកដំណើរ ដែលបានបើកបរជ្រុលភ្លើងសញ្ញា គ្មានខ្វល់ពីច្បាប់ដែលបានដាក់ចេញខាងលើឡើយ ហើយរឿងនេះ តែងបានកើតឡើងត្រូវប្រជាពលរដ្ឋបង្ហោះនៅលើបណ្តាញសង្គម រហូតខាងប្រតិកម្មរហ័ស ចេញមុខបកស្រាយជារឿយៗ។

តែដោយឡែក ថ្មីៗនេះ ប៉ូលិសចរាចរណ៍មួយក្រុម ប្រចាំនៅស្តុប ប្រាសាទពេជ្យ បានធ្វើឲ្យក្តៅគគុកទៀតហើយ បន្ទាប់ពីនាំគ្នាធ្វើការឃាត់ ព្រោះតែចង់ផាកពិន័យអ្នកដំណើរម្នាក់ ដែលបានបើកបរម៉ូតូជ្រុលឆ្លងផុតគំនួសថ្មើរជើង ស្របពេលភ្លើងសញ្ញាលោតពណ៌លឿង។ ប៉ុន្តែ ដោយសារអ្នកដំណើររូបនោះ បានយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ ចុងក្រោយ បែរជាឲ្យសុំទោសដ៏ហួសចិត្តខ្លាំងបំផុត។

នេះបើតាមអ្នកហ្វេសប៊ុកឈ្មោះ Khun Chann បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «រូបភាពមួយសន្លឹកនេះសូមផ្ញើរជូនលោកពូស្នងការដ្ឋាននគបាលជាតិរាជធានីភ្នំពេញ ដោយក្តីគោរព។ សូមលោកពូជួយមើលមន្ត្រីថ្នាក់ក្រោមផង។ នៅវេលាម៉ោង4រសៀលថ្ងៃទី11 ខែមិនា ឆ្នាំ2023 ពួកគាត់ប្រចាំការនៅគោលដៅ ស្តុប ប្រាសាទពេជ្យ ចន្លោះផ្លូវពីកាណាឌីយ៉ាមកអាគា42 ជាន់ ខណ្ឌបឹងកេងកង ពួកគាត់បានផាសពិន័យខ្ញុំទាខ្ញុំ10ម៉ឺនរៀល ទាំងដែលខ្ញុំជិះហួសគំនួសសរថ្មើជើង នៅពេលដែលភ្លើងស្តុបលោតពណ៍លឿង»។

គណនីខាងលើបន្តថា «តើក្នុងច្បាប់ចរាចរណ៍ផ្លូវគោកចែងអោយផាក់បែបហ្នឹងមែនទេ? ហើយពួកគាត់បានជជែកជាមួយខ្ញុំអស់រយៈពេលប្រហែលកន្លះម៉ោង ខ្ញុំក៏មិនព្រមបង់ផាក់ពិន័យ ហើយខ្ញុំប្រាប់គាត់រួចហើយថា ខ្ញុំមិនបានខុសទេ គាត់នៅតែថាខ្ញុំខុស ពេលនោះខ្ញុំក៏សុំអោយគាត់បង្ហាញវីដេអូកាមេរ៉ាមក គាត់ក៏បង្ហាញហើយពេលនោះខ្ញុំមិនបានខុសទេ ព្រោះខ្ញុំបានឆ្លងផុតគំនួសសរថ្មើជើង ស្របពេលស្តុបពណ៍លឿង ពេលនោះគាត់នៅតែទារខ្ញុំបង់ផាកពិន័យ ពេលនោះខ្ញុំក៏មិនព្រមបង់ ពួកគាត់ក៏សុំកាតគ្រីម៉ូតូខ្ញុំ បើខ្ញុំមានទើបគាត់អោយទៅ។ ខ្ញុំប្រាប់គាត់ថាខ្ញុំអត់បានដាក់ជាប់ខ្លួនទេគាត់ថាយកម៉ូតូទៅស្នាក់ការខ្ញុំក៏ព្រមអោយយកទៅ តែខ្ញុំសុំយកតែសោម៉ូតូខ្ញុំទេ តែគាត់មិនអោយហៅខ្ញុំទៅជាមួយគាត់ ពេលដែលទៅខ្ញុំប្រាប់ពួកគាត់ថា អោយយកវីដេអូថតហ្នឹងទៅផង គាត់ក៏ដើរមកវិញ ហើយអត់និយាយអីទេ អោយខ្ញុំសុំទោសគាត់ទៅគាត់អោយទៅហើយ? សុំទោសយ៉ាងមិចបើខ្ញុំមិនខុសផង? តែណាស់ហើយដោសសាខ្ញុំប្រញាប់ចុះមកខេត្តក៏មិនចង់ឈ្នះចាញ់ខ្ញុំក៏ជូនគាត់មួយ1ម៉ឺន ពិសាការហ្វេទើបគាត់អោយសោម៉ូតូខ្ញុំ។ ចុងក្រោយ សូមកុំព្រោះតែលុយបន្តិចបន្តួច ធ្វើអោយបាត់បង់កិត្តិយស និងខូចដល់ពូលីសល្អៗដទៃ។សូមអគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×