Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកា ២០៩,១៩៧ ដុល្លារអាមេរិកសម្រាប់ការសាងសង់ស្ពាន និងការពង្រឹងខ្សែចង្វាក់តម្លៃមាន់ស្រែខ្មែរ

spot_img

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ២០៩,១៩៧ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

១. គម្រោងសាងសង់ស្ពានក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៩៤ ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ
ជំនួសឱ្យស្ពានឈើបច្ចុប្បន្ន ដែលពុកផុយ។ ក្នុងរដូវវស្សា ប្រជាជនមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយពួកគេត្រូវរង់ចាំរហូត ដល់ទឹកស្រុកវិញ។ បន្ថែមពីនេះ យានយន្តមិនអាចឆ្លងកាត់ស្ពាននេះបានទេ ហើយត្រូវរង់ចាំយូរនៅ ពេលមានចរាចរណ៍ច្រើន។ យើងរំពឹងថាគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន ជាង ១៣,០០០នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរប្រចាំ ថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ គម្រោងនេះមានគោលបំណងរួមចំណែកក្នុងការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងបង្កើនប្រាក់ចំណូលកសិកម្មតាមគ្រួសារ។

២. គម្រោងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ស្រែខ្មែរ ក្នុងខេត្តចំនួនពីរនៃប្រទេសកម្ពុជា (ថវិកាចំនួន ១០៨,៨០៣ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការហេហ្សីអន្តរជាតិកម្ពុជា
ក្នុងគម្រោងនេះ បរិក្ខារចិញ្ចឹមមាន់នឹងត្រូវបានដំឡើង និងជួសជុលសម្រាប់កសិករចិញ្ចឹមមាន់ ចំនួន ១៧នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។ អ្នកទទួលផលផ្ទាល់ទាំងនេះ ក៏នឹងទទួលបានជំនួយបច្ចេកទេសពីអង្គការហេហ្វឺអន្តរជាតិកម្ពុជា និងសហគមន៍កសិកម្មផងដែរ។ ជំនាញ និង ចំណេះដឹងដែលទទួលបាន នឹងត្រូវបានចែករំលែកទៅសមាជិកសហគមន៍កសិកម្មផ្សេងទៀត ហើយ ប្រាក់ចំណូលមួយផ្នែកដែលទទួលបាននៅក្នុងគម្រោងនេះ នឹងត្រូវបានចំណាយដើម្បីសាងសង់បរិក្ខារ ចិញ្ចឹមមាន់បន្ថែមទៀត។ ជាលទ្ធផល សមាជិកសហគមន៍កសិកម្មសរុបចំនួន ៥៦នាក់ នៅក្នុងខេត្ត កំពង់ឆ្នាំង និង ២២៧នាក់ នៅក្នុងខេត្តសៀមរាប នឹងទទួលបានចំណេះដឹងអំពីបច្ចេកទេសចិញ្ចឹមមាន់ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ការអនុវត្តអនាម័យ ព្រមទាំងជំនាញគ្រប់គ្រងផងដែរ។ តាម រយៈការពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មមាន់ យើងរំពឹងថាប្រាក់ចំណូលរបស់កសិករនឹងកើនឡើង។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និង សេចក្ដីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៧០៥គម្រោង នៅទូទាំងប្រទេស កម្ពុជា។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តគម្រោងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការ ក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុង ភាសាជប៉ុន។ នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុង គម្រោងជាង៧០៥ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្ដី សោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។

ថ្ងៃនេះឯកឧត្តមសូមណែនាំគម្រោងចំនួនពីរដែលបានចុះហត្ថលេខា ដូចខាងក្រោម៖
ក្នុងគម្រោងទី១ សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ចំនួន ១០០,៣៩៤ ដុល្លារអាមេរិក (មួយរយពាន់បីរយកៅសិបបួនដុល្លារអាមេរិក) សម្រាប់ការស្យុង សង់ស្ពានបេតុងមួយក្នុងខេត្តកំពង់ធំ។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន មូលដ្ឋានជាង ១៣,០០០នាក់ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរ ប្រចាំថ្ងៃរបស់សិស្ស និងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។
នៅក្នុងគម្រោងទី២ សម្រាប់អង្គការហេហ្វឹអន្តរជាតិកម្ពុជា រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាចំនួន ១០៨,៨០៣ ដុល្លារអាមេរិក (មួយរយប្រាំបីពាន់ប្រាំបីរយបីដុល្លារអាមេរិក) ដើម្បីដំឡើង និងជួសជុលបរិក្ខារនិងសម្ភារៈ ចិញ្ចឹមមាន់ដល់កសិករចិញ្ចឹមមាន់ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប។ បរិក្ខារទាំងនេះនឹងរួមចំណែក ដល់ការកែលម្អសុវត្ថិភាព និងប្រសិទ្ធភាពនៃការចិញ្ចឹមមាន់ ការអនុវត្តអនាម័យ និងការបង្កើនបក់ ចំណូលរបស់កសិករ។

ឯកឧត្តម មានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ឯកឧត្តមក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិត។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង “គូសាណូណិ“ ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×