Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​ថ្នាំញៀន​ជាង​១៦​គីឡូក្រាម​

spot_img

​ភ្នំពេញ​៖ កងកម្លាំង​សមត្ថកិច្ច​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿ​ញៀន នៅ​ចំណុច​ដងផ្លូវ​ក្បែរ​ស្ថានទូត​ចិន ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ជា​លទ្ធផល​រឹបអូស​គ្រឿងញៀន​ជាង​១៦​គីឡូក្រាម​។​

ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​១​កក្កដា មាន​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់ ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក​៦ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហម គន្ធី នាយករង​មន្ទីរ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ពាក់ព័ន្ធ​ករណី​នេះ​មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ប្រតិបត្តិការ​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉េង រតនា ហៅ​ខ្វៃ អាយុ​៤១​ឆ្នាំ​។​

​ជាមួយគ្នានេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុតាង​គ្រឿងញៀន​សរុប 16kg 514.43g ក្នុងនោះ​៖ ថ្នាំញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (ICE ) ទម្ងន់ 15kg 812.69g ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ីន​(Heroine)701.74g៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×