Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! កំពុង​ហូប​កា​រ ស្រាប់តែ​ឡាន១គ្រឿង ឆេះ​សន្ធោសន្ធៅ ផ្អើលឆោឡោ​នៅ ព្រី​មមៀរ

គ្រូទាយដ៏ល្បីប្រចាំប្រទេសថៃ ភិក្ខុនី Plai Navaracha បានធ្វើការទស្សទាយថា ​ឆ្នាំ២០២៣ នឹងមានរឿងហេតុធំៗ​ជាច្រើន ក្នុងនោះ គ្រូទាយរូបនេះ ក៏បានធ្វើការព្រមមានឲ្យមានការប្រុងប្រយ័ត្ន អំពីគ្រោះអគ្គីភ័យផងដែរ ព្រោះថា ឆ្នាំនេះគឺជាឆ្នាំភ្លើង។ ជាក់ស្តែង មួយរយៈពេលដើមឆ្នាំ២០២៣ នេះ កត់សំគាល់ឃើញថា គ្រោះអគ្គីភ័យបានកើតឡើងជាបន្តបន្ទាប់តែម្តង។

ដោយឡែក កាលពីយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨ និង ៣០ នាទី) រថយន្ត១គ្រឿង ម៉ាក Hyundai ដែលត្រូវបានចតនៅក្នុងបរិវេណចំណតរថយន្ត នៃអគារដឺព្រីមមៀរ សែនសុខ ស្រាប់តែឆាបឆេះសន្ធោសន្ធៅ ដែលធ្វើឲ្យអ្នកមកហូបការ ផ្អើលឆោឡោគ្រប់គ្នាតែម្តង។

ទោះជាយ៉ាងណា ករណីនេះ ចាត់ទុកជាសំណាងហើយ ដែលរថយន្តពន្លត់អគ្គីភ័យ បានមកជួយពន្លត់ទាន់ពេលវេលា ពុំបណ្តាលឲ្យឆាបឆេះរាលដាលដល់រថយន្តដទៃ ដែលចតនៅក្បែរៗគ្នា ពុំនោះទេ នឹងអាចបង្កគ្រោះអគ្គីភ័យធ្ងន់ធ្ងរហើយ ព្រោះថា ម្ចាស់រថយន្តជាច្រើន កំពុងហូបសប្បាយនៅក្នុងអគារ ពុំដឹងហេតុការណ៍កើតឡើងនោះទេ។

យ៉ាងណាមិញ ចំពោះមូលហេតុ ដែលសុខៗ ស្រាប់តែឆេះរថយន្តបែបនេះ គេពុំដឹងច្បាស់នោះទេ ខណៈអ្នកខ្លះបានសង្ស័យថា ប្រហែលម្ចាស់បញ្ចេះរថយន្តចោល។ រីឯអ្នកខ្លះទៀត បានស្តីបន្ទោសថា ពីឡានស្រុកខ្មែរចឹងហើយ ពេលនៅស្រុកគេគេតខ្សែភ្លើងតែ1 ពេលមកដល់ស្រុកខ្មែរលេងនេះលេងនុះ តនេះ តនុះ ខ្សែភ្លើចង់100 ខ្សែ មិនឲ្យចេះម៉េចកើត, ឡានសម័យនេះ ចាញ់ឡានកាមម៉ារី.92,..93 ឡានអីឡូវទំនើប តែលឺឡានឆេះរហូតម៉ង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×