Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តកណ្តាលចាប់ដុសក្អែលអ្នកកែច្នៃ Pass App ខុសបច្ចេកទេស ធ្វើឱ្យអ្នកផ្សេងទៀតគោរពលក្ខណៈបច្ចេកទេស

spot_img

កណ្តាល ៖ ក្រុមអ្នករត់ផាស់អ៊ែប (Pass App) បាននាំចាប់ផ្តើមដោះកាង ដោះស៊ីផ្លែ ឬដោះភ្លើងបំភ្លឺផ្លូវចេញពីផាស់អ៊ែបរបស់ខ្លួនជាបណ្តើរៗហើយ ដោយសារតែបានបំពាក់សម្ភារៈខាងលើ ខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានបញ្ហារំខានដល់អ្នកធ្វើដំណើរផ្សេងៗតាមដងផ្លូវ, ការប្រែប្រួលមករកភាពត្រឹមត្រូវនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលខេត្តកណ្ដាល ចាប់ដុសក្អែលម្ចាស់ផាស់អ៊ែប (Pass App) ម្នាក់ ដែលបំពាក់អំពូលភ្លើងលើសជ្រុល និងដាក់ឧបករណ៍បំពងសំឡេងស៊ីរ៉ែនថែមទៀត។

ការដោះសម្ភារៈខុសបច្ចេកទេសទាំងនេះ បន្ទាប់ពីអាជ្ញាធរខេត្តកណ្តាល បានរឹតបន្តឹងវិធានការច្បាប់រចរាចរណ៍ តួយ៉ាងនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការឃាត់ម៉ូតូកង់បី PASS APP កែច្នៃខុសលក្ខណៈបច្ចេកទេសមួយគ្រឿងម៉ាក BAJAJ ពណ៌លឿង ពាក់ផ្លាកលេខព្រះសីហនុ1H-6593 បើកបរដោយឈ្មោះ ស៊. គ.ស ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល ។

លោកធិការក្រុងតាខ្មៅប្រាប់ឱ្យដឹងថា យោងតាមចម្លើយរបស់អ្នកបើកបរ គឺផាសអាប់នេះ គាត់ទិញមកពីមក ម្ចាស់ដើមគេតុបតែងដូចនេះស្រាប់តែម្តង ប៉ុន្តែគាត់សុខចិត្តសហការជាមួយកម្លាំងសម្ថតកិច្ចដើម្បីដោះភ្លើង ស៊ីផ្លេដែលតុបតែងនេះ ចេញឱ្យត្រូវលក្ខណៈបច្ចេកទេសដើមវិញ។

កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈក្រុងតាខ្មៅ បានធ្វើកិច្ចសន្យាអប់រំណែនាំ អ្នករត់ផាស់អ៊ែបខាងលើ កុំឱ្យតុបតែងភ្លើងនិងស៊ីផ្លេខុសបច្ចេកទេសដូចនេះទៀត និងផ្តាំទៅបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបររត់ផាស់អាប់(កង់បីឥណ្ឌា) សូមបញ្ឈប់ជាបន្ទាន់នូវការតុបតែងដែលមានលក្ខណៈខុសបច្ចេកទេ បើមិនដូច្នោះទេ កម្លាំងនគរបាលឃើញនៅលើដងផ្លូវគឺចាប់តែម្ដងដោយគ្មានយោគយល់នោះឡើយ។

សូមបញ្ជាក់ថា ក្រៅតែពីស៊ីផ្លែលឺខ្លាំងដូចរយន្តផាស់អ៊ែបដឹកទំនិញខាងលើ ផាស់អ៊ែបមួយចំនួនបានតុបតែងភ្លើង បំពាក់ដោយភ្លើងជុំវិញតួផាស់អ៊ែប មានទាំងភ្លើងស៊ីញ៉ូ ភ្លើងញាក់ ភ្លើងប្រដេញបើកបរពេលយប់ បង្កឱ្យចាំងភ្នែកអ្នកបើកបរតាមដងផ្លូវផ្សេងៗទៀត ដែលជាចំណែកមួយបង្កឱ្យមានគ្រោះថ្នាក់ចរចារណ៍៕ រក្សាសិទ្ធិដោយ ៖ ឈិន ហ៊ាត

spot_img
×