Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូសបើកលឿន ទៅបុកម៉ូតូឌ្រីមសង់ បត់ឆ្លងផ្លូវប៉ើងទៅមុខជាច្រើនម៉ែត្រ រួចបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្រ្តីម្នាក់ស្លា.ប់

spot_img

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានបាត់បង់អាយុជីវិត នៅនឹងកណ្តាលផ្លូវយ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូឌ្រីមសង់បត់ឆ្លងផ្លូវត្រូវបុរសម្នាក់ បើករថយន្តតូចតាព្រូសយ៉ាងលឿន ទៅបុកចំពាក់កណ្ដាលពេញទំហឹងប៉ើងម៉ូតូ ទៅមុខជាច្រើនម៉ែត្រ រួចរថយន្តបង្ករ៉េទៅបុកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៥និង០០នាទីព្រឹកថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ធូសុធារី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរអាជីវករលក់នំគួឆាយ នៅផ្សារអូឡាំពិក មានកូនប្រុសស្រីចំនួន៣នាក់(ជាស្ត្រីមេម៉ាយ)។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2290 ជិះដោយស្រ្តីរងគ្រោះម្នាក់ ចេញពីផ្លូវបេតុងមួយខ្សែជិតផ្សារក្រមួន ក្នុងទិសដៅពីលិចមកកើតបានបត់ឆ្វេងឆ្លងផ្លូវ ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់តែមានរថយន្តបង្កម៉ាកតូយូតាព្រូស ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BA3203 បើកបរដោយបុរសម្នាក់ចុះពីចុះពីស្ពានអាកាសក្បាលថ្នល់ កាត់តាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន ក៏បានជ្រុលទៅបុកម៉ូតូស្រ្តីរងគ្រោះ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យស្រ្តីរងគ្រោះម្នាក់បានស្លា.ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កបានរេចង្កូត ទៅបុកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹងទៅមុខលែង រីឯម្ចាស់រថយន្តបង្កវិញ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើការសាកសួរនាំបន្ត។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img