Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រីអាយុ១៧ខែម្នាក់ ត្រូវរថយន្តតាក់ស៊ីរយ៉ែកិនស្លា.ប់ ខណ:បញ្ជូនទៅដល់មន្ទីរពេទ្យ

spot_img

ភ្នំពេញ : គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយក្មេងស្រីអាយុ១៧ខែម្នាក់ ត្រូវបានរថយន្តសាំយ៉ុងបើកថយក្រោយ ដោយធ្វេសប្រហែសកិនស្លា.ប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង ៤ល្ងាចថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ៥៩CEo ផ្លូវបេតុងលេខ២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះមានឈ្មោះ សុក្រ ឆាតជេនណា អាយុ១៧ ខែ រស់នៅជាមួយឪពុកម្ដាយទីតាំងកន្លែងកើតហេតុ។

អ្នកបើកបររថយន្តបង្កមានឈ្មោះ សាង កុសល អាយុ ៣២ ឆ្នាំមុខរបរបើកបររថយន្តឈ្នួល មានទីលំនៅភូមិសន្លូងលាប ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង កំពុងរត់គេចខ្លួន។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម្ដាយអ៊ំក្មេងស្រីរងគ្រោះស្នាក់ នៅផ្ទះជាប់គ្នា បានហៅរថយន្តឈ្នួល ម៉ាកសាំងយ៉ុងពណ៌សពាក់ផ្លាកលេខភ្នំពេញ2AM-0807 បើកបរដោយបុរសម្នាក់ជាអ្នកស្រុក ជាមួយគ្នាឲ្យមកយក ដើម្បីទៅលេងស្រុកកំណើត ខណៈយន្តមកដល់ក្មេងស្រីរងគ្រោះ កំពុងដើរលេងនៅមុខផ្ទះ ហើយនៅពេលភ្ញៀវឡើងជិះរថយន្តអស់ហើយ តៃកុងក៏បានឡើងបើករថយន្តថយក្រោយ ដោយខ្វះការប្រុងប្រយ័ត្នមិនដឹងថា ក្មេងស្រីរងគ្រោះរត់ទៅពីក្រោយរថយន្ត ពីពេលណា ក៏កិនក្មេងស្រីរងគ្រោះចំកង់ក្រោយខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់ បានស្លា.ប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកអ្នកបើកបររថយន្ត ដោយឃើញសភាពការណ៍មិនស្រួល ក៏បានរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានចុះមកដល់កន្លែងកើតហេតុសហការ ជាមួយជំនាញការិយាល័យចរាចរណ៍ខណ្ឌ ធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ចំណែកសពក្មេងស្រីរងគ្រោះ ធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តព្រៃវែង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img