Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីស្រាអែល​ប្រកាស​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​អ្នកបើកបរ​របស់​ស៊ី​រី ដែល​ផលិត​ដោយ​រុស្ស៊ី​

spot_img

​តាម Reuters ក្រសួងការពារជាតិ​អ៊ីស្រាអែល បានប្រកាស​ឲ្យ​ដឹងថា កម្លាំង​ការពារ​ដែនអាកាស​បាន​ប្រើ​កាំជ្រួច Patriot របស់ខ្លួន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​អ្នកបើកបរ (UAV) មួយ​របស់​ស៊ី​រី​នៅ​តំបន់ “​ស​” ចន្លោះ​ព្រំដែន​ប្រទេស​ទាំង​២ នៅ​ខ្ទង់​រាប Golan​។ អ៊ីស្រាអែល ឲ្យ​ដឹង​ទៀតថា នេះ​ជា​ប្រភេទ UAV ផលិត​ដោយ​រុស្ស៊ី​។​

​អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល​និយាយថា ៖ “​នេះ​ជា​ប្រភេទ UAV ស៊ើបការណ៍​ពុំមាន​បំពាក់អាវុធ ហើយ​យើងខ្ញុំ​កំពុង​ស៊ើបអង្កេត​ថា វា​មាន​ទាក់ទិន​ជាមួយ​អង្គការ​ភេរវកម្ម Hczbollah ដែល​ឬទេ​”​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រាអែល Avigdor Lieberman បាន​ហៅ​រឿងនេះ​ថា ជា​ករណី​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​ក្រុង Tel Aviv នឹង​ឆ្លើយតប​ចំពោះ​រាល់​ទង្វើ​បង្កជម្លោះ​។ លោក​សង្កត់ធ្ងន់ថា ៖ “​រដ្ឋាភិបាល​ស៊ី​រី​ត្រូវ​ទទួលខុសត្រូវ ប្រសិនបើ​មាន​រាល់​ការបាញ់​ផ្លោង ឬ​ទង្វើ​បំពាន​បូរណភាព​ដែនដី​ណាមួយ​។ យើងខ្ញុំ​សំណូមពរ​ឲ្យ​ពួកគេ​ត្រូវ​ស្វ័យ​រារាំង​បណ្តា​ក្រុមបក្ខ​ទាំងឡាយ​កំពុង​ធ្វើ​សកម្មភាព​លើ​ទឹកដី​របស់ខ្លួន​។​

​កន្លងមក​ស៊ី​រី​ចាត់ទុកថា បណ្តា​ក្រុម​បះបោរ​ប្រឆាំង​រដ្ឋអំណាច​ជា “​ភេរ​វករ​” ហើយ​ចោទប្រកាន់ថា អ៊ីស្រាអែល​ស្ថិតនៅ​ពីក្រោយ​កងកម្លាំង​ទាំងអស់នេះ ខណៈពេល​អ៊ីស្រាអែល​លើកឡើងថា ការវាយប្រហារ​ពី​ដែនអាកាស​គឺ​សំដៅលើ​សកម្មភាព​ដឹកជញ្ជូន​អាវុធ​របស់​ពួក​ឧទ្ទាម Hezbollah ដែល​កំពុង​គាំទ្រ​រដ្ឋ​ស៊ី​រី​ប្រឆាំង​តបត​ជាមួយ​ពួក​ឧទ្ទាម IS និង​ក្រុម​បះបោរ​ដទៃទៀត​នៅ​ប្រទេស​នេះ​។​

​រីឯ​កងទ័ព​រុស្ស៊ី​បានចាប់ផ្តើម​យុទ្ធនាការ​អន្តរាគមន៍​យោធា​ចូលក្នុង​ប្រទេស​ស៊ី​រី Bashar al-Assad ប្រឆាំង​តប​ពួក IS និង​បណ្តា​ក្រុម​បះបោរ​។​

​ក្រុង​មូ​ស្គូ ក៏បាន​បញ្ជូន​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដល់​ស៊ី​រី ក្នុងនោះ​មាន​រថក្រោះ​ទំនើបៗ និង UAV ផងដែរ​៕ សូ​យ​ន​


“​វត្ថុ​” ដែល​ត្រូវ​បាញ់​ធ្លាក់​ពី​លំហ​អាកាស​ត្រូវបាន​ចាត់ទុក​ជា UAV របស់​ស៊ី​រី​

spot_img
×