Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ទៅកាន់តុលាការ

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ០៣ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៥ នាក់ និងចាប់យកម៉ូតូ ជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០៣ គ្រឿង ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ) ចំនួន១០ករណី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងលិចអាគារវឌ្ឍនៈ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ០៣ នាទី ។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ សំបកឪឡឹក) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារផ្ទះលេខ៨៥អឺ០ ផ្លូវលេខ១៤៨កែង១៩ ភូមិ០៩ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ០០ នាទី ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី ជនជាតិ ចិន (មិនដាក់ពាក្យបណ្តឹង)

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចហាងលក់ស៊ុប ផ្លូវលេខ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ១០ នាទី ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ស្រី ជនជាតិ ខ្មែរ(មិនដាក់ពាក្យបណ្តឹង)

ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរស័ព្ទដៃទូរស័ព្ទដៃម៉ាកអុបប៉ូ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចក្រោយផ្សារអ៊ីអន១ ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង៣០ នាទី ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ ពណ៌សំបកឪឡឹក) ប្រព្រឹត្តនៅចំណុចមុខហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១ និង ៣០ នាទី ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាន ភេទស្រី ជនជាតិ ចិន (មិនដាក់ពាក្យបណ្តឹង)

ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌សំបកឪឡឹក ) ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣ និង៣០ នាទី ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)

ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ពណ៌ ស ) ប្រព្រឹត្តនៅចំណុចហាងDOS ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១ និង៣០នាទី ទៀបភ្លឺ ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ស្ត្រី ជនជាតិ ចិន (មិនដាក់ពាក្យបណ្តឹង)

ករណីទី៨ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរស័ព្ទអុបប៉ូ(OPPO) ពណ៌ ខៀវ ) ប្រព្រឹត្តនៅចំណុចមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣០នាទី ទៀបភ្លឺ ។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទស្រី ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)

ករណីទី៩ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន១៣ ប្រូមិច ) ប្រព្រឹត្តនៅនៅចំណុចមុខម៉ាតមិនចាំយីហោ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង៣០នាទី ។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ជនបរទេស ភេទ ប្រុស (មិនដាក់ពាក្យបណ្តឹង)

ករណីទី១០ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹស ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៤០ នាទី ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ (មិនដាក់ពាក្យបណ្តឹង)
ជនសង្ស័យ
១-ឈ្មោះ ឃួយ គង់ម៉េង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៨ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២-ឈ្មោះ សាន ភត្រ្តា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣-ឈ្មោះ ធី ម៉េងហុង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
៤-ឈ្មោះ ចាន់ ធារិទ្ធ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៦៣កែង៣៣០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
៥-ឈ្មោះ លី សុភាព ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវលេខ១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JA-៦២០៦ ចំនួន ០១ គ្រឿង ។
-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ទឹកប្រាក់ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ១O-៩២៦៧ ចំនួន ០១ គ្រឿង
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១C-៦៥០៤ ចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ និងវត្ថុតាង ការិយាល័យព្រហ្មទណឌកំរិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×