Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីសាលាឃុំអង្កោលម្នាក់ស្លាប់ ដោយសារក្រឡាប់រថយន្តខ្លួនឯងលើបណ្ដោយផ្លូវថ្មីប្របមាត់សមុទ្រ

spot_img

ខេត្តកែប៖ មន្ត្រីសាលាឃុំអង្កោល ខេត្តកែបម្នាក់បាត់បង់ជីវិត ដោយសារក្រឡាប់រថយន្តខ្លួនឯងលើផ្លូវថ្មីប្របមាត់សមុទ្រពីកែបទៅឆ្នេរអង្កោល នៅយប់ថ្ងៃ អាទិត្យ វេលាម៉ោង ជិត១០យប់ត្រង់ចំណុចស្ពានព្រែកកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តម៉ាក camry បាឡែន ពណ៌ ស ពាក់ផ្លាកលេខ កែប ២B.០០៩៩ បើកបរដោយឈ្មោះ ពោញ សំបូរ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មន្ត្រីសាលាឃុំអង្កោល រស់នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពេលបើកមកដល់ចំណុចកើតហេតុ ក្រឡាប់ប៉ះបង្កាន់ដៃស្ពាន បាត់បង់ជីវិត នៅនឹងកន្លែង។

ក្រោយពេលកើតហេតុសាកសពត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ចំណែករថយន្តសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅជួសជុលប្រើប្រាស់វិញដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×