Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការ ប្រើប្រាស់កាំភ្លើងកែច្នៃ លួចបា.ញ់សម្លា.ប់សត្វប្រើស នៅសួនឧទ្យានភ្នំតាម៉ៅ

spot_img

ខេត្តតាកែវ ៖ បុរសសង្ស័យម្នាក់ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្រ្កាប និងឃាត់ខ្លួនរបស់គាត់ ពាក់ព័ន្ធនឹងការ ប្រើប្រាស់អាវុធកែច្នៃ លួចបា.ញ់សម្លា.ប់សត្វប្រើស នៅចំណុចសួនឧទ្យានភ្នំតាម៉ៅ ដើម្បីយកសាច់ទៅលក់ ប្រព្រឹត្តកាលពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ ស្ថិតនៅក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ធឹម រ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ កាំភ្លើងកែច្នៃ ចំនួន ១ដើម ។

ក្រោយឃាត់ខ្លួន, ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងបា.ញ់ស.ម្លាប់សត្វប្រើស និងវះយកសាច់ទៅលក់ពិតប្រាកដមែន គឺលក់ក្នុង១គីឡូ តម្លៃ៣ម៉ឺនរៀល ចំណែកក្បាល និងស្បែក គេបោះចោលក្នុងព្រៃ ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បី រៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×