ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ កាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៣ បានចុះបង្រ្កាប និង ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចចំការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ កំសាន្ត ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ច កងរាជអាវុធហត្ថដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ ទម្ងន់២៤,២៧ ក្រាម ។ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១(ខូច) , ដាវដែកចំនួន ០១ដើម ទូរសព្ទ័០១គ្រឿង(ម៉ាកវីវូ ) កាំភ្លើងកែឆ្នៃបាញ់គ្រាប់AKចំនួន០១ដើម និងគ្រាប់AK០១គ្រាប់ សម្ភារៈចូកថ្នាំញៀន ចំនួន០១ និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

