Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាពដ៏ស្រស់ស្អាតនៃទីតាំងរៀបចំសំណង់សំខាន់ៗ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កំពុងទាក់ទាញ ចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

សៀមរាប៖ ទាំងនេះ គឺជារូបភាពដ៏ស្រស់ស្អាត និងទាក់ទាញ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំដោយក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងជាខួប១០ឆ្នាំ ធ្វើឡើងក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជួបជុំ សប្បាយរីករាយ ជាមហាគ្រួសារខ្មែរ ដែលមួយឆ្នាំមានតែម្តង​គត់។ ​

រូបភាពនៃទីតាំងសំណង់ទាំងនេះ បង្ហាញឲ្យឃើញថា តាមភូមិ និងតំបន់និមួយៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កំពុងតែបង្ហាញនៅភាពទាក់ទាញជាបណ្តើរៗ ដូចជា រូបភាពនៅភូមិខ្ញុំ ចាប៉ីយក្ស និងវត្ថុធំៗអស្ចារ្យជាច្រើនទៀត ដែលត្រូវបង្ហាញនៅទីនោះ គឺរៀបចំសាងសង់ស្ទើតែរួចរាល់អស់ហើយដែរ។

សួនញញឹមអង្គ តំបន់ល្បែងប្រជាប្រិយនានា កំពុងតែបង្ហាញសម្រស់ជាបណ្តើរដែរ។ ចំណែកឯភូមិបេតិក​ភណ្ឌវប្បធម៌ ដែលមានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងារអាជ្ញាធរជាតិអប្សរា ក៏កំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗ ដើម្បីត្រៀមបង្ហាញ​ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបី និងអរូបី ជាច្រើនទម្រង់។ ដូចនេះសូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងឈ្វេងយល់ពីបេតិកភណ្ឌរូបី និងអរូបី ឱ្យបានច្រើនកុះករ។

ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឱ្យដឹងថា ទីតាំងសំណង់នានាសម្រាប់ព្រឹត្តិការអង្គរសង្ក្រាន្តដំណើរការសាងសង់បាន៩០ភាគហើយ។ ពេលនេះក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងតែមមាញឹក ក្នុងការធ្វើការងាររបស់ខ្លួនឱ្យបានរួចរាល់១០០ភាគរយ ដើម្បីឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

×