Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួងកិច្ចការនារី អះអាងថា គម្រោងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល នៅកម្ពុជា វៀតណាម ថៃ មានគោលដៅផ្តល់កាលានុវត្តភាពសម្រាប់ស្ត្រី

ភ្នំពេញ៖ ក្នុងវគ្គបណ្តុះបណ្តាលជាស៊េរីលើកទី១ ស្តីពីគម្រោង “ពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងប្រព័ន្ធឌីជីថល” ជាមួយប្រទេសជាសមាជិកមេគង្គ ឡានឆាន (កម្ពុជា វៀតណាម ថៃ) នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី បានលើកឡើងថា គម្រោងស្តីពីការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល នៅក្នុងប្រទេសកម្ពុជា វៀតណាម និងថៃ មានគោលដៅរួមចំណែកដោះស្រាយបញ្ហាប្រឈម និងបើកកាលានុវត្តភាព សម្រាប់ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ក្នុងយុគញគសម័យឌីជីថល តាមរយៈការសាកល្បងគំនិតផ្តួចផ្តើមថ្មីៗ នៅក្នុងតំបន់មេគង្គ-ឡានឆាង ប្រកបដោយចីរភាព និងបរិយាប័ន្ន ព្រមទាំងជួយដល់ការតភ្ជាប់គ្នា និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់។

គម្រោងស្តីពីការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីខែកក្កដា ឆ្នាំ២០២២។ គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីបង្ហាញពីសេចក្តីផ្តើម គោលគំនិតក្នុងការពង្រីកឱកាសសេដ្ឋកិច្ចដល់ស្ត្រី នៅតាមជនបទតាមរយៈបច្ចេកវិទ្យាឌីជីថល និងរបៀបសរសេរគម្រោងសាកល្បងទម្រង់តូច សម្រាប់ប្រទេសសមាជិក និងផ្តល់ចំណេះដឹងបច្ចេកទេស ដើម្បីអនុវត្ត និងវាយតម្លៃគម្រោងសាកល្បង នៅក្នុងប្រទេស។

បើតាមឯកឧត្តម ថេ ឈុនហាក់ បានបញ្ជាក់ថា គម្រោងស្តីពីការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល នៅក្នុងប្រទេសកម្ពុជា វៀតណាម ថៃ មានលទ្ធផលរំពឹងទុកចំនួន៣៖ ទី១. ការផ្លាស់ប្តូរយោបល់ ចំណោមប្រទេសក្នុងតំបន់ និងការចែករំលែកបទពិសោធន៍ការងារ រវាងវិស័យសាធារណៈ និងវិស័យឯកជន។ ទី២. ការសិក្សារួមគ្នារវាងអ្នកបង្កើតគោលនយោបាយ ព្រមទាំងការអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅក្នុងយុគសម័យឌីជីថលរបស់កម្ពុជា ថៃ និងវៀតណាម និងទី៣. ការចែករំលែក និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសរបស់ប្រទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈគម្រោងសាកល្បង នៅក្នុងប្រទេសទាំងបី៕

×