Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាទទួលបានភ្ញៀវទេសចរច្រើនលើសលុបហួសការរំពឹងទុក សរុបជាង ១៣លាននាក់នៃពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ របាយការណ៍ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា កម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេស ដែលក្នុងនោះមាន៖ ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់ និងភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។

ក្នុងនោះដែរ បើតាមតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ២.០៩៨.៥០១នាក់ ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០នាក់ និងថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល០៣ថ្ងៃនេះ រួមមាន៖ ខេត្តសៀមរាប ២.១២០.៣៧៣ នាក់ ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់ ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់ រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់ ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់ ខេត្តកំពត ៨៧០.៣៩៩ នាក់ ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់ ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់ ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់ និងខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់។

ជាការកត់សម្គាល់ រួមមាន៖ ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រមាណជាង ១៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ ជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។លើសពីនេះទៀត ចំនូនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនប្រជាជន ដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕

×