Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Nepal សម្រេច​លុបចោល​កិច្ចព្រមព្រៀង​តម្លៃ ២,៥ ប៊ី​លាន​ដុល្លារ​ជា​មួយ​ចិន​!

spot_img

​ឧបនាយករដ្ឋមន្ត្រី Nepal ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​តម្លៃ ២,៥​ពាន់​លាន​ដុល្លារ ជាមួយ​ចិន ជា​ហេតុ​ធ្វើឲ្យ​ព្យុងយ៉ាង​ប្រទះ​នឹង​ការលំបាក​ក្នុង​ការពង្រីក​ឥទ្ធិពល​ចំពោះ​ទឹកដី នៃ​តំបន់​ភ្នំ ហិ​ម៉ាល័យ (Himalaya) ។​

​តាម​សារព័ត៌មាន SCMP របស់​ចិន​នោះ សារ​លើ Twitter របស់​ឧបនាយករដ្ឋមន្ត្រី Nepal Thapa ឲ្យដឹងថា រដ្ឋាភិបាល​ប្រទេស​នេះ​បាន​លុបចោល​ផែនការ​វា​រី​អគ្គិសនី​តម្លៃ ២,៥​ប៊ី​លាន​ដុល្លារ សាងសង់​ដោយ​ក្រុមហ៊ុន Gezhouba របស់​ចិន​។​

ប្រទេស​ចិន​ធ្លាប់​បាន​បដិសេធ​ព័ត៌មាន​ប្រធាន​រដ្ឋ ស៊ី ជិន​ពៀន ទៅ​ទស្សនកិច្ច Nepal កាលពី​ខែ​តុលា​កន្លងមក​។​

លោក Thapa ឲ្យដឹងថា ៖ “​ក្នុង​អង្គប្រជុំ​គណៈកម្មាធិការ​របស់​បណ្តា​រដ្ឋមន្ត្រី​ថ្ងៃនេះ មជ្ឈដ្ឋាន​មន្ត្រី Nepal បញ្ជាក់ថា កិច្ចព្រមព្រៀង​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន Gezhouba អំពី​វា​រី​អគ្គិសនី Budhi Gandaki កសាង​ឡើង​នោះ​ពុំ​ត្រឹមត្រូវ​តាម​ការកំណត់ និង​ខ្វះ​ការប្រុងប្រយ័ត្ន​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បដិសេធ​តាម​បញ្ជា​របស់​គណៈកម្មាធិកា​រ​រដ្ឋសភា​។​

​គួររំលឹកថា កាលពី​ខែ មិថុនា ណេ​ប៉ាល់ និង​ចិន​បាន​ចុះកិច្ចសន្យា​ចរចា (MOU) ពី​ការស្ថាបនា​រោងចក្រ​វា​រី​អគ្គិសនី ១.២០០MW ចម្ងាយ​ពី​រដ្ឋធានី Kathmandu 80km ។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ពុំបាន​១​ខែ​ផង ក្រោយ​ពេលណេ​ប៉ាល់ យល់ព្រម​ចូលរួម​ជា​ផ្លូវការ​ចំពោះ “​គំនិត​ច្នៃប្រឌិត ខ្សែក្រវ៉ាត់ និង​វិធី​” របស់​ចិន​។​

ទីតាំង​នៃ​គ្រោងការណ៍​វា​រី​អគ្គិសនី​តម្លៃ ២,៥​ប៊ី​លាន​ដុល្លារ នៅណេ​ប៉ាល់​

​​ម្យ៉ាងទៀត​បញ្ហា​នេះ​ក៏​អាច​ទាក់ទង​ដល់​ការប្រកួតប្រជែង​ដណ្តើម​ឥទ្ធិពល​ជាមួយ​យុទ្ធសាស្ត្រ​សម្រាប់​បណ្តា​ប្រទេស​នៅ​តំបន់​ហិមាល័យ ដែល​ជា​ទីកន្លែង​មាន​សក្តានុពល​ធំធេង​ក្នុង​វិស័យ​វា​រី​អគ្គិសនី​។ ឥណ្ឌូណេស៊ី ពុំ​បាន​យល់ព្រម​ចូលរួម​ក្នុង​គំនិត​ច្នៃប្រឌិត​ខ្សែក្រវាត់ និង​វិធី​របស់​ចិន​ទេ​។​

​បើ​តាម​អ្នកជំនាញការ​ចិន​វិញ លោក Sun Dhihai ពោលថា ៖ “​នោះ​អាច​បណ្តាលមកពី​សកម្ម​ជន​បរិស្ថាន​ជះឥទ្ធិពល តែ​ប្រការ​សំខាន់​គឺ​កត្តា​នយោបាយ និង​ប្រយោជន៍​នៃ​ក្រុម​ណាមួយ​នោះ​”​។ លោក​បន្ត “​រដ្ឋាភិបាល​ណេ​ប៉ាល់ នៅតែ​ត្រូវការ​ចិន​ដើម្បី​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​នេះ​”៕ សូ​យ​ន​

 

spot_img
×