Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃដំបូងនៃការប្រកួតប្រណាំងទូកក្ដោងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Sea Game លើកទី៣២ នៅខេត្ដព្រះសីហនុ មានកីឡាករ កីឡាការិនីចំនួន ៦ប្រទេសចូលរួម

ខេត្តព្រះសីហនុ៖ ការប្រកួតប្រណាំងទូកក្ដោងអន្ដរជាតិ នៃព្រឹត្តិការណ៍កីឡា Sea Game លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមហើយនៅខេត្ដព្រះសីហនុ។

ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃដំបូងនៃការប្រកួតប្រណាំងទូកក្ដោងអន្ដរជាតិ ដែលមានការចូលរួមពីកីឡាករ កីឡាការិនីចំនួន ៦ប្រទេស នៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ចាប់ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២  (32 SEA GAME) ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ចំនួន៣ប្រភេទ ១-ទូកក្តោងចាប់ផ្តើមប្រកួតនៅព្រឹកថ្ងៃទី២ ខែឧសភា និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។ ២-កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣។ ៣-កីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា បើតាមអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡានៃបណ្តាប្រទេស ដែលបានមកចូលរួមប្រកួត នៅកម្ពុជា ក្នុងនោះប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ គឺចូលទស្សនាដោយសេរី។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានរៀបចំផ្ទាំងស្លាយវីដេអូ  សម្រាប់ផ្សាយបន្តផ្ទាល់នៅតាមទីតាំងមួយចំនួនតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕

×