Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើង​ហោះ​ហើរ​ត្រង់​សៀមរាប​-​វៀងច័ន្ទចាប់ផ្តើមឡើងវិញ ​ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិកម្ពុជា​ ​អង្គរ​អ៊ែ​រ​  ជូន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​គោលដៅ​ ​

ភ្នំពេញ៖ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​ ​អង្គរ​អ៊ែ​រ​ ​បាន​ចាប់ផ្ដើម​បើ​កជើង​ហោះហើរ​ត្រង់​ ​សៀមរាប​-​វៀងច័ន្ទ​ ​ដោយ​ហោះ​​១​ជើង​ក្នុង​១​ស​ប្តាហ៍ ​គឺ​នៅ​រៀងរាល់ថ្ងៃ​ច័ន្ទ​ ​ដោយ​ប្រើ​យន្តហោះ​ប្រភេទ​ ​Air​bus​-​A​321​។​​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​​ បានឲ្យដឹងថា ​ជើង​ហោះ​ហើរ​ត្រង់​សៀមរាប​-​វៀងច័ន្ទ​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ ​ជូន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​គោលដៅ​ ​ដោយ​ប្រើ​ពេល​វេលា​ខ្លី​បំផុត​។​

ជើង​ហោះហើរ​ត្រង់​ថ្មី​នេះ​ ​ចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ ​នៅ​ម៉ោង​៦​៖​០​០​នាទី​ព្រឹក​ ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​​​រដ្ឋធានី​វៀងច័ន្ទ​ ​វេលា​ម៉ោង​៧​:​០​៥​នាទី​ព្រឹក​ ​ដោយ​​ជើង​ហោះហើរ​លេខ​ K​៦​ ​៩​០​៨​។​ ហើយត្រឡប់មក​វិញ​ ​នៅ​វេលា​ម៉ោង​៧​ :៥០​នាទី​ព្រឹក​ ​ដោយ​មក​ដល់​សៀមរាប​នៅ​ម៉ោង​៩​:​០០​នាទី​ព្រឹក​ ​ត្រូវ​នឹង​ជើង​ហោះហើរ​លេខ​ K​៦​ ​៩០៩។​ ​ក្រុមហ៊ុន​នឹង​បន្ថែម​ជើង​ហោះហើរ​ជាច្រើន​ទៀត​ទៅតាម​តម្រូវ​ការ​របស់ភ្ញៀវទេសចរ។

សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ ​ជើង​ហោះ​ហើរ​ត្រង់​សៀមរាប​-​វៀងច័ន្ទ​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ ​ជូន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​គោលដៅ​ ​ដោយ​ប្រើ​ពេល​វេលា​ខ្លី​បំផុត​។​​ ​​ជើង​ហោះហើរ​ថ្មី​នេះ​ ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ អ្នកធុរកិច្ច និង​អ្នក​ធ្វើដំណើរ​ជាច្រើន​ទៀត​ ​ដែល​អាច​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។​

គួរបញ្ជាក់ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែ​រ​ ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ដំបូង​គេ​ ​និង​តែមួយ​គត់​របស់​ប្រទេស​កម្ពុជា​ ​ដែល​ទទួល​បាន​វិញ្ញា​បន​ប​ត្រ​សុវត្ថិភាព​ ​I​OS​A​ ​ពី​សមាគម​ន៍​ដឹក​ជ​ញ្ចូ​ន​ផ្លូវអាកាស​អន្តរជាតិ​ (​I​AT​A​) ​ហើយ​ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​​ផ្លូវការ ​ដែល​តំណាង​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា​ ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​យុទ្ធនាការ​ឆាំ្ន​ទស្សនា​កម្ពុជា​ ​២​០​២​៣​ផងដែរ៕​

×