របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៣នេះ ទេសចរបរទេសបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជិត ៣០ម៉ឺននាក់។

របាយការណ៍ បានបង្ហាញថា ទេសចរបរទេស បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ២៩៨ ៩៩៨នាក់ ស្មើនឹងទឹកប្រាក់ ១៤ ០៣១ ២០៦ដុល្លារអាមេរិក កើនឡើងជាង ៩០០ភាគរយ៤ខែ ដើមឆ្នាំ២០២៣នេះ ។
របាយការណ៍ បានបង្ហាញទៀតថា ក្នុងខែមេសា មានទេសចរបរទេសចូលទិញសំបុត្រ ឬបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៦២ ៦៥៧នាក់ កើនឡើងជាង ៣៦៨ភាគរយ គិតជាទឹកប្រាក់ស្មើនឹង ២ ៨៩៥ ៧១៤ដុល្លារអាមេរិក។ ខែមេសា ឆ្នាំ២០២៣នេះ ចំណូលពីការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរមានចំនួន ២ ៨៩៥ ៧១៤ដុល្លារ ដែលចំនួននេះកើនឡើងជាង ៤០០ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ៕