Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​Trump​ : ជំនួប​ជាមួយ​លោកPutin ​គឺជា​ជំនួប​ងាយស្រួល​បំផុត​

spot_img

​តាម AFP ចុះផ្សាយ​នៅ​ថ្ងៃ​ទី១០ ​ខែកក្កដានេះ ប្រ​ធានា​ធិ​ប​តី​អា​មេ​រិ​ក​Donald Trump និយាយថា ជំនួប​របស់លោក​ជា​មួយ​សម​ភាគីរុស្សី​ Vladimir Putin ​អាច​ងាយស្រួល​ជាង​ប្រៀប​ទៅនឹង​សម្ព័ន្ធមិត្ត​អឺរ៉ុប​។​

ប្រធានាធិបតី​Trump និងប្រធានាធិបតីរុស្សីលោកPutin

​ការលើកឡើង​ខាងលើនេះ ត្រូវបាន​លោកTrump​ ​ថ្លែង​ឡើង​មុន​ពេលដែល​លោក​រៀបចំ​ធ្វើដំណើរ​ទៅកាន់ Brussels ដើម្បី​ចូលរួម​សន្និសីទ​កំពូល NATO​។​

​ឈរ​នៅ​ពីមុខ​យន្ដហោះ​លេខ​«១» លោក​Trump បញ្ជាក់ថាៈ ក្នុងចំណោម​ទាំងអស់នោះ ​និយាយ​ឱ្យ​ត្រង់​ទៅ លោកPutin ​អាច​ងាយស្រួល​ជាងគេ​-​លោក​បាន​ឆ្លើយ​បែបនេះ​ពេល​គេ​សួរ​ពី​ជំនួប​នៅ​ថ្ងៃទី​១៦​កក្កដា​ជា​មួ​យលោកPutin​។

​លោក​Trump​​ ​ក៏​នូវបាន​សន្យាថា​នឹងមិន​ទុកឱ្យ​សហគមន៍​អឺរ៉ុប​ឆ្លៀតឱកាស​កេងប្រវ័ញ្ច​ក្នុងករណី​ធ្វើ​ពាណិជ្ជកម្ម​មិន​ស្មើភាព ក៏ដូចជា​ពុំបាន​គាំទ្រ​ហិរញ្ញ​វ​ត្តុ​គ្រប់គ្រាន់​សម្រាប់​NATO ។​

​ខណៈ​ពេលនោះ​បើតាម​រ៉​យ​ទ័​រ ប្រធានាធិបតី​Trump ​ឱ្យដឹងថាៈ លោក​ពុំ​អាច​អះអាងថា​តើ​សម​ភាគី​រុស្ស៊ី​Putin​ ​ជា​មិត្ត​​ ឬ​ជាស​ត្រូវ ប៉ុន្ដែ​ចំពោះ​លោក​នោះ​គឺជា​ដៃគូ​ម្នាក់​៕

សូយន

spot_img
×