Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ដែលវិនិយោគិនមកពីប្រទេសចិន អឺរ៉ុប និងអាមេរិក

ភ្នំពេញ៖ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) មានរោងចក្រ សហគ្រាសចំនួនប្រមាណ ១៧៥ ដែលកំពុងបើកដំណើរការ និងបានផ្តល់ការងារជាង ៣ម៉ឺនកន្លែង ដល់ពលរដ្ឋក្នុងស្រុក ហើយភាគច្រើនវិនិយោគិនជាជនបរទេស មកពីប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិក ជាដើម។

អ្នកជំនាញលើកឡើងថា លំហូរវិនិយោគិនបរទេស ចូលមកក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែច្រើន នឹងផ្តល់ការងារជូនពលរដ្ឋកាន់តែច្រើន។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានមានប្រសាសន៍ថា ទីតាំងភូមិសាស្ត្រដ៏មានសក្តានុពលខ្ពស់ បានជួយឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញបានគម្រោងវិនិយោគជាបន្តបន្ទាប់។ រោងចក្រ សហគ្រាស នៅទីនោះ បានបើកដំណើរការសង្វាក់ផលិតកម្ម ដែលមានដូចជា រោងចក្រដេរសម្លៀកបំពាក់ សម្ភារធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី-អេឡិចត្រូនិក គ្រឿងសង្ហារឹម បរិក្ខារសូឡា និងសម្បកកង់រថយន្ត ជាដើម។​

លោក ជា ចាន់ដារ៉ា បានបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុន ឬសហគ្រាស កំពុងដំណើរការច្រើន ដោយសារស្ថិត ក្នុងទីតាំងមានសក្តានុពលខ្ពស់ នៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលផ្តល់ភាពងាយស្រួលក្នុងការប្រមូលផ្តុំ និងជ្រើសរើសកម្មករធ្វើការ និងងាយស្រួលដឹកជញ្ជូនទំនិញចេញ-ចូល។

គួរបញ្ជាក់ថា បើតាមប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា លោកបានអះអាង ថា ទំនិញដែលផលិតបានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ភាគច្រើននៅ ត្រូវបានគេនាំចេញទៅកាន់ទីផ្សារអាមេរិក អឺរ៉ុប និងមួយចំនួនទៀតក្នុងទ្វីបអាស៊ី៕

SONY DSC
×