Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រផលិតសំបកកង់រថយន្តចំនួនពីរកន្លែងនៅកម្ពុជា កំពុងជំរុញការវិនិយោគលើផ្នែកឧស្សាហកម្ម សម្រាប់នាំចេញទៅក្រៅប្រទេស

ភ្នំពេញ៖ ថ្មីៗនេះ មានការវិនិយោគរោងចក្រផលិតសំបកកង់រថយន្តចំនួនពីរកន្លែង នៅកម្ពុជា ក្រោមទុនរាប់រយលានដុល្លារ ដើម្បីផលិតសំបកកង់រថយន្ត សម្រាប់នាំចេញទៅក្រៅប្រទេស ដែលការរវិនិយោគនេះ ត្រូវបានអ្នក​ជំនាញសេដ្ឋកិច្ច អះអាងថា កម្ពុជា កំពុងជំរុញការវិនិយោគលើផ្នែកឧស្សាហកម្ម បន្ថែមទៀត ក្រៅពីការវិនិយោគលើវិស័យកសិកម្ម​ ដែលជាវិស័យសំខាន់របស់កម្ពុជា។

ក្រុមហ៊ុនចិ​ន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានចាប់ផ្ដើមដំណើរការផលិតសំបកកង់រថយន្ត ដែលផលិតនៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីនាំចេញសំបកកង់ទៅលក់នៅទីផ្សារក្រៅប្រទេស ដែលមានទីផ្សារចម្បង សហរដ្ឋអាមេរិក និងនៅទ្វីបអឺរ៉ុប។​

ក្រុមហ៊ុនចិនមួយនេះ បានបណ្តាក់ទុនវិនិយោគប្រមាណ ៣០០ លានដុល្លារ បង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដោយក្នុងមួយឆ្នាំ អាចផលិតប្រភេទកង់ឡានធុនតូចបានចំនួន ៥ លានកង់ និងកង់ឡានប្រភេទធុនធំ ៩០ ម៉ឺនកង់ ដោយប្រើប្រាស់កម្លាំងកម្មករប្រហែលជា ១៦០០ នាក់។

ដោយឡែក រោងចក្រផលិតសំបកកង់រថយន្តមួយទៀត ក៏ត្រូវបានបើកការដ្ឋានសាងសង់នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅស្រុកស្នួល ខេត្តក្រចេះផងដែរ កាលពីថ្ងៃ ០៩ ឧសភា ២០២៣។ រោងចក្រនេះ សាងសង់នៅលើផ្ទៃដីចំនួន ៤០ ហិកតា ក្រោមទុនវិនិយោគប្រមាណ ១៣៨ លានដុល្លារ ដោយគ្រោងបញ្ចប់ដំណាក់កាលទី ១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ៕

×