Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យកុមារជាតិរួមគ្នាបង្កើតម៉ូបាលអេបថ្មីមួយ ដើម្បីជម្រុញគាំពារដល់សុខភាពមាតា និងទារក

spot_img

ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ និងសាធារណរដ្ឋឆេក រួមគ្នាបង្កើតម៉ូបាលអេបថ្មីមួយនេះ ជម្រុញដល់ការគាំពារដល់សុខភាពមាតា និងទារក និងកាត់បន្ថយអាត្រាមរណៈភាព ដែលការបង្កើតម៉ូបាលអេបថ្មីមួយនេះ ដើម្បីគ្រប់គ្រងព័ត៍មានសុខភាពមាតា និងទារកឱ្យបានកាន់តែល្អប្រសើរសំដៅកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកឱ្យកាន់តែថយចុះថែមទៀត។

លោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ម៉ូបាលអេបថ្មីនេះ បានអភិវឌ្ឍន៍រួចរាល់ហើយនៅសល់តែការត្រួតពិនិត្យពាក្យពេចន៍បច្ចេកទេសខ្លះព្រោះត្រូវបកប្រែពីភាសាឆេកមកភាសាខ្មែរនិងពិនិត្យមើលខ្លឹមសារអប់រំនៅក្នុងមាតិកាថាតើឆ្លើយតបទៅនឹងខ្លឹមសាររបស់ក្រសួងសុខាភិបាលដែរឬទេ។

លោក បានបញ្ជាក់ថា តាមផែនការម៉ូបាល អេបថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤ខាងមុខ ដែលជំហានដំបូង មន្ទីរពេទ្យកុមារជាតិ នឹងអនុវត្តសាកល្បងជាមុនសិន ដើម្បីឱ្យដឹងពីគុណភាព និងប្រសិទ្ធភាពនៃការប្រើអេបថ្មីមួយនេះ។

លោក ញឹប អង្គាបុស្ស បានឱ្យដឹងទៀតថា ក្រៅពីអភិវឌ្ឍន៍អេបថ្មីនេះ សម្រាប់៣ឆ្នាំខាងមុខ ២០២៤ ដល់២០២៦ សាធារណរដ្ឋឆេក មានគម្រោងជួយពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍មន្ទីរពេទ្យកុមារជាតិបន្ថែមទៀតនិងគម្រោងមណ្ឌលសុខភាពមាតា និងទារក ជុំវិញកំណើតស្ត្រី មានផ្ទៃពោះ រហូតដល់សម្រាលបាន ២ឆ្នាំ ដែលគម្រោងនេះ បានជួយកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក បានច្រើន និងអនុវត្តបានជោគជ័យរួចមកហើយនៅប្រទេសឆេក។

គួរបញ្ជាក់ថា បើតាមនាយកមន្ទីរពេទ្យកុមារជាតិ នៅពេលម៉ូបាលអេបថ្មីនេះ ដាក់ឱ្យដំណើរការ នឹងជួយលើកម្ពស់សុខភាពមាតា និងទារកនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀតព្រោះថា អេបនេះ ងាយស្រួលប្រើប្រាស់ និងអាចប្រើបានគ្រប់ទីកន្លែង មិនថាមានសេវាអ៊ិនធឺណេត ឬមិនមាននោះទេ។ ជាងនេះទៀតនៅក្នុងអេប មានកត់ត្រាទាក់ទិននឹងប្រវត្តិសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ការព្យាបាល របៀបថែរក្សាទារកឱ្យបានល្អ ប្រាប់ពីកន្លែងព្យាបាលនិងទៅជួបគ្រូពេទ្យនៅពេលស្ត្រីមានបញ្ហាគក៌និងប្រាប់ពីរោគសញ្ញាអ្វីខ្លះពេលដែលស្ត្រីមានបញ្ហាគក៌ផងដែរ៕

spot_img
×