ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម បានផ្ទុះការភ្ញាក់ផ្អើល និងអស់សំណើចខ្លាំងតែម្តង បន្ទាប់ពីបានឃើញឃ្លីបរបស់តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចាន់សីម៉ា ដែលបាន Cover បទចម្រៀងអង់គ្លេស Side To Side បញ្ចេញសូរសំឡេងមិនត្រូវពាក្យបទដើមរបស់គេ វាបែរជាចេញអត្ថន័យផ្សេងទៅវិញ ដែលប្រែជាខ្មែរ គឺហួសចិត្តខ្លាំងតែម្តង។
ជាការពិតណាស់ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះ គឺត្រង់ឃ្លាមួយនៃបទចម្រៀងដើម «i’ve been here all night, I’ve been here all day» បែរជា តន់ ចាន់សីម៉ា បញ្ចេញសូរលឺតែ i period all night, i period all day (ដែលមានន័យជាខ្មែរថា ខ្ញុំមករដូវរាល់យប់, រាល់ថ្ងៃ) និងពេលខ្លះទៀត ក៏គេស្តាប់លឺផ្សេងពីនេះ i peeing all night, i peeing all day (ដែលមានន័យជាខ្មែរថា ខ្ញុំនោមរាល់យប់, ខ្ញុំនោមរាល់ថ្ងៃ)។
ជាក់ស្តែង ក្មេងប្រុសកូនកាត់ខ្មែរម្នាក់ ដែលអាចនិយាយបានថា គ្រាន់តែអង់គ្លេសចេញមកក៏ដឹងថាម៉េចដែរនោះ! ក៏បានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីផ្ទៀងស្តាប់ហើយស្តាប់ទៀតក៏នៅតែលឺដែរថា i period all night និងថា កន្លែងខ្លះទៀតស្តាប់អត់យល់តែម្តង មិនដឹងជាភាសាអ្វី?។
តែទោះជាយ៉ាងណា ទន្ទឹមនឹងការរិះគន់ សើចចំអកនេះ គេក៏បានទទួលស្គាល់ថា តន់ ចាន់សីម៉ា តុងសំឡេងភាសាអង់គ្លេសរបស់នាងប៉ុណ្ណឹងល្អហើយ ប៉ុន្តែ គ្រាន់តែត្រូវការកែលម្អការបញ្ចេញសំឡេង (pronunciation) របស់នាងឲ្យបានត្រឹមត្រូវបន្ថែមទៀត នាងនឹងពិតជាល្អខ្លាំង ព្រោះថា ប្រសិនបើយើងអាននិយាយមិនត្រូវពាក្យ នោះអាចធ្វើឲ្យគេអ្នកចេះភាសា ឬ ជនបរទេស ស្តាប់មិនយល់ មិនដឹងថាយើងចង់និយាយពីអ្វី!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






