Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រប់ទឹក! ដើរ​ទិញ​អា​គុយ​ចា​ស់​ៗ មួយឆ្នាំ​ប្រមូល​បា​ន ២០០ គ្រាប់ មិន​នឹកស្មាន​ហាងឆេង​ឡើង​ខ្ពស់ សម្រេច​លក់​ទាំងអស់ ឃើញ​តម្លៃ​ញាក់សាច់

យុវជនម្នាក់ ដែលចំណាយពេលដើរទិញអាគុយចាស់ៗ ក្នុងតម្លៃថោកៗ រយៈពេល១ឆ្នាំ ប្រមូលបានចំនួន ២០០ អាគុយ បានសម្រេចចិត្តលក់ទាំងអស់ បន្ទាប់ពីមានឈ្មួញ ហ៊ានឲ្យថ្លៃដ៏មិននឹកស្មាន។

គេជឿថា អ្នកប្រើប្រាស់រថយន្តជាច្រើន ប្រាកដជាធ្លាប់មានបទពិសោធន៍ផ្លាស់ប្តូរអាគុយ ហើយ​មួយ​ចំនួន​តូច​ពេល​ដូរ​ ក៏បានដោះដូរ (កាត់តម្លៃ) ជាមួយអាគុយថ្មី នៅហាងលក់អាគុយ ប៉ុន្តែ ​តើ​អ្នក​ដឹង​ទេ​ថា អាគុយ​ចាស់​អាច​មាន​តម្លៃ​ជាង​អ្វីដែលអ្នកគិត។

យុជនរូបនោះ បាននិយាយក្នុង​ឃ្លីបថា គាត់បានដើរ​ប្រមូល​ទិញអាគុយ​​ចាស់ៗ​ ដែល​លែង​ដំណើរការ រយៈពេល១ឆ្នាំ មានទៅតាមទំហំតូចធំ ខ្លះមើលទៅចាស់ ហើយទំនងមិនអាចប្រើបានទេ ប៉ុន្តែ​នៅ​តែមាន​អ្នក​​ទិញ​យកទាំង​អស់។

យុវជននោះ បានរៀបរាប់ឲ្យដឹងថា គាត់បានទិញអាគុយជជុះប្រហែល ២០០ គ្រាប់។ ប៉ុន្តែ ក្នុងអំឡុងពេលនេះតម្លៃឡើងថ្លៃ គាត់ក៏សម្រេចលក់ទាំងអស់។ ជាក់ស្តែង តាមរយៈការបង្ហាញក្នុងក្រដាសតម្លៃទិញអាគុយជជុះនេះ គេបានឃើញម៉ូដែលនីមួយៗមានតម្លៃខុសៗគ្នា។

ក្នុងនោះ អាគុយទំហំ 70 ប្រើក្នុងឡានភីកអាប់ លក់ក្នុងតម្លៃ 600 បាត, អាគុយទំហំ 35 ប្រើក្នុងឡាន sedan លក់ក្នុងតម្លៃ 350 បាត, អាគុយទំហំ 120 លក់ ក្នុងតម្លៃ 800-900 បាត និងអាគុយទំហំ 200 ក្នុងឡានក្រុង អាច​លក់​បាន​ក្នុង​តម្លៃ ១៣០០ បាត។ សរុប​ ​អាគុយ​ជជុះ​ចំនួន ​២០០ ​គ្រឿង ​ទទួលបាន​ប្រាក់ចំនួន ​១៩០.០៩០​ បាត (ស្មើជាង ៥០០០ ដុល្លារ)។

ក្រោយបង្ហោះ វីដេអូឃ្លីបនេះ ទាក់ទាញការចូលមើលដល់ទៅ 1.6 លានដង។ ក្នុងនោះ មនុស្សភាគច្រើនដែលធ្លាប់ដូរអាគុយ បានប្រាប់ឲ្យដឹងទាំងសោកស្តាយថា ពួកគេលក់ឲ្យហាងក្នុងតម្លៃត្រឹមតែ ១០០-២០០ បាត ដោយមិនដឹងថា អាគុយជជុះនឹងថ្លៃជាងការគិតនោះទេ។ អ្នកខ្លះដែលបានដឹង ក៏បានប្រាប់ថា អ្នកដែលទិញអាគុយចាស់ៗ គេមានវិធីដើម្បីស្តារស្ថានភាពអាគុយឡើងវិញ ពោលគឺឧបករណ៍ចាស់ អាចត្រឡប់មកប្រើធម្មតាម្តងទៀតបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×