Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះផ្ទះវិឡារបស់ឧកញ៉ា លក់ពូកមួយកន្លែង នៅជាន់ខាងលើ ខណ:ក្រុមជាងកំពុងតែរៀបដេគ័រ

ភ្នំពេញ ៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង កាលពីវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ទល់មុខរោងចក្រលីលី ផ្លូវ១៣៧K នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ផ្ទះវីឡាដ៏ធំស្កឹមស្កៃ ដែលគេស្គាល់ថាមានម្ចាស់ជាថៅកែលក់ពូកនិងគ្រឿងសង្ហារឹមសុខហេង។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ឆ្ពោះទៅទីតាំងកើតហេតុហើយបានបាញ់ពន្លត់ទាំងស្រុង ខណៈការឆាបឆេះ បានកើតឡើងនៅជាន់ខាងលើ ដែលជាងកំពុងដេគ័ររៀបចំនៅជាន់ខាងលើ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះឡើយ គ្រាន់តែរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ។
ចំណែកមូលហេតុនៃការឆាបឆេះមិនទាន់មានការបញ្ជាក់នៅឡើយពីម្ចាស់ផ្ទះនិងសមត្ថកិច្ចនៅឡើយនោះទេ៕ រក្សាសិទ្ធដោយ ៖ សួង សាម

×