Wednesday, June 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរ៊ិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាង កម្ពុជា-ជប៉ុន ដែល បានបង្កើតតាំងពីឆ្នាំ ១៩៥៣ និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ដែលមានការរីក ចម្រើនជាលំដាប់លើគ្រប់វិស័យ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានចូលរួម ស្វែងរកសន្តិភាព និងរក្សាសន្តិភាពនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាល ក្រសួងការពារជាតិ កងស្វ័យការពារជប៉ុន ដែលតែងតែបានផ្ដល់ជំនួយជាសម្ភារ និងវគ្គហ្វឹកហ្វឺនដល់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងទ័ពជើគោក និយាយដោយឡែក។

ជាការឆ្លើយតប ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរ៊ិ (MORISHITA YASUNORI) បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពលោកព្រឹន្ទបាលឯក សួន វ៉េ និង បានថ្លែងអំណរគុណចំពោះការរៀបចំ បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ។ ឯកឧត្តម បានបញ្ជាក់អំពី គោលបំណងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHIT YASUNORI) ក៏បានពិភាក្សាអំពីកាងាររកសាង សាលាបញ្ជូនសារ និង សាលាគីមីសាស្ត ចំណុះឲ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពជាគោលការណ៍ក្នុងការជួយ បណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស។

បន្ថែមពីនេះ ឯកឧត្តម មេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហ ប្រតិបត្តិការមួយចំនួនរួមមាន៖ (១) ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ (HADR) (២) ការលោតឆត្រយោងមិត្តភាព (៣) ការផ្លាស់ប្តូរនាយទាហានវ័យក្មេង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×