Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដែលសង្ស័យដុតផ្ទះស.ម្លាប់ប្រពន្ធ និងកូនប្រុស៤នាក់ នៅក្នុងផ្ទះ នៅខេត្តកំពង់ឆ្នាំង សុំតុលាការលើកលែងទោស ជាប់គុកមួយជីវិត

spot_img

ភ្នំពេញ:  បុរសជាប់ចោទម្នាក់ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍របស់គាត់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ផ្តន្ទាទោសគាត់ ដាក់គុកកំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការសង្ស័យថា: គាត់បានសម្លាប់ ប្រពន្ធរបស់គាត់ និងកូនប្រុសចំនួន ៥នាក់ទៀត ក្នុងនោះមានទារកម្នាក់ កំពុងតែស្ថិតនៅក្នុងផ្ទៃម្តាយ ដែលមានផ្ទៃពោះ ដោយធ្វើសកម្មភាព ចាក់ប្រពន្ធនឹងនឹងកូនកន្ត្រៃ នៅក្នុងខណៈពេលដែលពួកគេ មានជម្លោះពាក្យសំដីនឹងគ្នាធ្ងន់ធ្ងរនឹងគ្នា ហើយប្របាច់ក ជនរងេគ្រោះ រួច ដុតក្នុងផ្ទះ ចោល ដើម្បីបំបិទភស្តុតាង បណ្តាលឲ្យជនរងគ្រោះ ត្រូវស្លាប់ យ៉ាង អាណោចអាធ័មបំផុត ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ប្រមាណជាង ៨ យប់ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោក ប្លង់ សំណាង ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ នន់ ចាន់សារ៉េត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ ។

ចំណែកឯជនរងគ្រោះ រួមមានប្រពន្ធអាយុ ៣៩ ឆ្នាំ និងកូនៗ របស់គាត់រួមមានកូនបង្កើត និងកូនចុង សរុបចំនួន ៥នាក់ ដែលមានអាយុ ៩ឆ្នាំ, ៧ឆ្នាំ (កូនភ្លោះ), និង៣ឆ្នាំ ។ អ្នកទាំង៦នាក់ មានទីលំនៅ ចំណុចកើតហេតុខាងលើ ស្ថិតនៅភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោកចៅក្រមប្លង់ សំណាង បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ នន់ ចាន់សារ៉េត ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ កាត់ទោស ដាក់ពន្ធនាគាកំណត់ អស់មួយជីវិត ពីបទ: ” ឃាតកម្មគិតទុកជាមុន និង លាក់បំបាំងសាកសព “។ តែគាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ នៅភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ នន់ ចាន់សារ៉េត បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោស ឱ្យគាត់ជាប់គុកមួយជីវិត ។

គាត់និយាយថា: គាត់មិនបានសម្លាប់ប្រពន្ធ និងកូនៗ ឬដុតផ្ទះស.ម្លាប់ពួកគេ ដូចការចោទប្រកាន់គាត់នោះទេ។
គាត់បានបញ្ជាក់ថា: ពួកគេត្រូវបានស្លា.ប់ដោយសារតែឧប្បត្តិហេតុ នៃភ្លើងឆេះផ្ទះ ដែលបណ្តាលមកពីការភ្លើងឆេះខោអាវនិងពូក នៅយប់កើតហេតុនោះ។

គាត់បានសុំឱ្យចៅក្រមប្រឹក្សា ជំនុំជម្រះតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចដោះលែងគាត់ឱ្យមានសេរីភាពវិញ។
នៅក្នុងសំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ៕រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×