Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតខេត្តស្ទឹងត្រែង មានសមត្ថភាពអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ១២០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ

spot_img

ភ្នំពេញ៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅខេត្តស្ទឹងត្រែងនេះ ទទួលបានថវិការប្រមាណ ១៥លានដុល្លារ ក្នុងការសាងសង់ ដើម្បីផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់​។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពអាចផ្គត់ផ្គង់ទឹកស្អាត មានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ប្រមាណ១២០០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋចំនួន ៤៦០០គ្រួសារ និងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ១៦៥០០នាក់ក្នុងខេត្តស្ទឹងត្រែង។

វិស័យទឹកស្អាត នៅតែជាវិស័យអទិភាពមួយ ដែលត្រូវបន្តយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង ទីប្រជុំជនឲ្យបាន៩០% នៅឆ្នាំ២០២៣ និង ១០០% នៅត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន។

ក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅខេត្តស្ទឹងត្រែង ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ដោយទទួលបានកម្ចីឥណទានពីធនាគាអភិវឌ្ឍន៍អាស៊ី ADB ជាង ៣៥លានដុល្លារ សម្រាប់ប្រើប្រាស់លើ ៧ កន្លែងនោះ ដោយឡែកខេត្តស្ទឹងត្រែង ទទួលបានប្រមាណ ១៥ លានដុល្លារ ក្នុងការសាងសង់រោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់។ គម្រោងផលិតទឹកស្អាតនេះ គឺមានការគាំទ្រទាំង​ស្រុងពីសម្តេចតេជោនាយរដ្ឋមន្រ្តី ទើបទទួលបានជោគជ័យ ។

ឯកឧត្តម ចម ប្រសិទ្ធ បានបន្តថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម តែងតែទទួលបានគាំទ្រ និងការបង្កលក្ខណៈប្រសើរពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជំរុញឲ្យមានការវិនិយោគប្រាក់ជាច្រើនរយលានដុល្លារ សម្រាប់ការកសាងប្រព័ន្ធទឹកស្អាតជាបន្តបន្ទាប់ នៅតាមបណ្តាទីរួមខេត្ត និងទីប្រជុំជនផ្សេងៗ នៅទូទាំងប្រទេស តាមរយៈហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងការចូលរួមពីវិស័យឯកជន។

ឯកឧត្តម បានសង្កត់ធ្ងន់ថា តាមរយៈការអភិវឌ្ឍន៍ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈរបស់រដ្ឋ និងផ្នែកឯកជន គឺឈរលើលក្ខខណ្ឌ ៤យ៉ាង គឺទី១ ទឹកត្រូវតែមានគុណភាព ទី២ ទឹកត្រូវតែមានសុវត្ថិភាព ទី៣ ទឹកត្រូវតែមាននិរន្តរភាព និងទី៤ ទឹកត្រូវតែមានតម្លៃសមរម្យ។ គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានប្តេជ្ញាចិត្តជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាទាំងអស់ ទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា៕

spot_img
×