ល្មៀតពុំត្រឹមតែជាគ្រឿងទេសទូទៅប៉ុណ្ណោះទេ តែវានៅនាំមកនូវផលប្រយោជន៍សុខភាពដ៏ច្រើនអនេក តាំងពីលក្ខណៈពិសេសអង់ទីប៊ីយ៉ូទិក បង្កើនការចងចាំ រហូតដល់លទ្ធភាពប្រឆាំងជំងឺមហារីកមួយចំនួន ។
តាមការស្រាវជ្រាវថ្មីមួយ ឥឡូវនេះយើងអាចបន្ថែមល្មៀតទៅក្នុងរបបអាហារមានប្រសិទ្ធភាពជួយកែប្រែឲ្យប្រសើរសរសៃឈាមបេះដូង ដូចជាការហាត់ប្រាណ ។
. ប្រសិទ្ធភាពរបស់ល្មៀតចំពោះសរសៃឈាមបេះដូង
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តីសរសៃឈាមបេះដូងអាមេរិក បានបង្ហាញថា សារជាតិចម្រាញ់ពីមើមល្មៀត អាចបន្ថយហានិភ័យឈឺបេះដូងដល់ ៦៥% ។
ដោយគ្រាន់តែបរិភោគល្មៀតបន្តិច ក៏ប្រហាក់ប្រហែលនឹងការរត់ហាត់ប្រាណមួយម៉ោង ជួយបង្កើនសុខភាពសរសៃឈាមបេះដូង ។
ផលប្រយោជន៍សុខភាពរបស់ល្មៀតផ្តើមចេញពី Polyphenol របស់វា ឬ ត្រូវបានហៅថា Curcumin ។ សារជាតិនេះពុំត្រឹមតែរ៉ាប់រងខាងពណ៌របស់ល្មៀត, តែនូវមានប្រសិទ្ធភាពកែប្រែឲ្យប្រសើរមុខងារសរសៃឈាម, ពិសេសនៅស្ត្រីក្រោយអស់រដូវ ។
. គប្បីបរិភោគល្មៀតប៉ុន្មានដើម្បីជួយឲ្យសុខភាពល្អ ?
ផ្អែកលើលទ្ធផលស្រាវជ្រាវ, សារជាតិចម្រាញ់ពីល្មៀត 150 mg (ប្រហាក់ប្រហែល 25 mg Curcumin) ប្រើរាល់ថ្ងៃ ក្នុង ៨ សប្តាហ៍ អាចធ្វើឲ្យមុខងារបេះដូងប្រសើរឡើង ។
មានរបៀបអនុវត្ដន៍ច្រើនយ៉ាង, អ្នកត្រូវការម្សៅល្មៀតមួយស្លាបព្រាកាហ្វេក្នុង១ថ្ងៃ ឬ អាចជំនួសដោយថ្នាំគ្រាប់ចម្រាញ់ពីល្មៀត ។ ពេលចម្អិនអាហារ អ្នកអាចបន្ថែមល្មៀតបន្តិច ឬដាក់ចូលក្នុងទឹកតែទទួលទានក៏ល្អប្រសើរដែរ ។
ទោះបីល្មៀតអាចអាចជួយសុខភាពប្រសើរឡើង ព្រមទាំងជួយធ្វើឱ្យមុខងារសរសៃឈាមបេះដូងរឹងមាំ, តែអ្នកមិនត្រូវផ្អែកលើវាទាំងស្រុង ដោយបោះបង់ការហាត់ប្រាណ ៕ លីសា