Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធទើបនិងកូនខ្ចី ប្តីជិះម៉ូតូឆ្លងផ្លូវទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ដួលខ្ទាតចូលក្រោមកង់រថយន្តសណ្តោងរ៉ឺម៉ក កិន

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗ នៅក្រោមកង់រថយន្ត ចំណែកម្ចាស់ម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់ ខណ:ជិះម៉ូតូទាក់ដៃចង្កូតគ្នាខ្ទាតចូលកង់រថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ប៉ែន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រស្បែកជើង ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធ ដែលទើបតែសម្រាលកូនបានជាង១ខែ នៅម្តុំផ្សារអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JZ -8580 ធ្វើដំណើរចេញពីរោងចក្របម្រុងទៅហូបបាយជាមួយប្រពន្ធនៅឯបន្ទប់ជួល ក្នុងទិសដៅដៅពីត្បូងទៅជើងឆ្លងផ្លូវ បានពាក់កណ្តាលស្រាប់ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាកស្គុបពី ពណ៌សពាក់ផ្លាកលេខភ្នំពេញ1-JW-6902 ធ្វើដំណើរពីទិសដៅពីកើតទៅលិចបណ្តាលឲ្យម៉ូតូទាំង២គ្រឿង ដួល ខ្ទាត់ជនរងគ្រោះម្នាក់ចូលក្រោមកង់រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ-3B-4090 ដែលបើកបរពីទិសដៅពីកើតទៅលិចបណ្តាលឲ្យរថយន្តកិនអូសជាច្រើនម៉ែត្រស្លា.ប់ភ្លាមៗ ចំណែកម្ចាស់ម៉ូតូម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ រីឯអ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ៣ សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img