ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងមួយក្រុមមានគ្នាចំនួន១១នាក់ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការ ឃាត់ខ្លួនពួកគេ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា ដោយធ្វើសកម្មភាពបន្ទាប់ពី ព្រួតគ្នាកាប់ទៅយុវជនមួយក្រុមមានគ្នា៥នាក់ បណ្តាលឱ្យរបួសធ្ងន់ម្នាក់ និងកាប់បំផ្លាញម៉ូតូចំនួនបីគ្រឿង ប្រព្រឹត្តកាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣ នៅចំណុចតូបលក់ចាប់ហ៊ួយ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុង សិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់នោះ រួមមាន៖ ១៖ ឈ្មោះញែប ឡុងហេង អាយុ១៧ឆ្នាំ ។ ២-ឈ្មោះ សម្ភស្ស ប៊ុនហេង អាយុ១៦ឆ្នាំ ។ ៣-ឈ្មោះ ឡន ជីឡុង អាយុ ១៦ឆ្នាំ។ ៤-ឈ្មោះ ពេញ នរៈសត្យា អាយុ ១៧ឆ្នាំ ។ ៥-ឈ្មោះ ខន រតនា អាយុ១៦ឆ្នាំ។ ៦-ឈ្មោះ ខន សិរីឧត្តម អាយុ១៦ឆ្នាំ។ ៧-ឈ្មោះ យាន គារ៉ា អាយុ១៦ ឆ្នាំ ។៨-ឈ្មោះ ធឿន ប៉ូលីន អាយុ ១៧ ឆ្នាំ ។៩-ឈ្មោះ ប៊ុឡា ផានិត អាយុ១៥ ឆ្នាំ ។ ១០-ឈ្មោះ ជូ បញ្ចះបញ្ញា អាយុ១៦ឆ្នាំ ។ ទី១១-ឈ្មោះ ភាព ពីនធុក អាយុ១៥ឆ្នាំ។ អ្នកទាំងដប់មួយនាក់ខាងលើ មានទីលំនៅ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ចំណែកឯជនរងគ្រោះ៥នាក់ រួមមាន ៖ ១-ឈ្មោះ សមុទ្រ ភេទប្រុស អាយុ ១៦ ឆ្នាំ ។ ២-ឈ្មោះ រដ្ឋ ភេទប្រុស អាយុ១៦ ឆ្នាំ ។ ៣-ឈ្មោះ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ។ ៤-ឈ្មោះ រតនា អាយុ១៧ឆ្នាំ, ៥-ឈ្មោះ ឆាត សៀវឡុង អាយុ១៦ឆ្នាំ ។ អ្នកទាំងប្រាំនាក់ មានទីលំនៅ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន, ជនសង្ស័យចំនួន ១១នាក់ ខាងលើ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

