Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាច់ក្របីខូចគុណភាពទម្ងន់ ៥០០គីឡូក្រាម ដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវមន្ត្រីជំនាញ ដុតកម្ទេចចោល

spot_img

កណ្ដាល៖ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល បានដុតកម្ទេចចោលសាច់ក្របីខូចគុណភាពចំនួន ២៥កេស ស្មើនឹង៥០០គីឡូក្រាម នៅទីវាលក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ។ សាច់ក្របីខូចគុណភាពទាំងនោះ ត្រូវបានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកណ្តាល សហការជាមួយសាខាគយ និងរដ្ឋាករ ខេត្តកណ្តាល ចាប់បានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

លោក តូច ចៅកុយ ប្រធានសាខា ក ប.ប ខេត្តកណ្ដាល បានថ្លែងថា សាច់ក្របីខូចគុណភាពនេះ គឺឈ្មួញខិលខូចបាននាំចូលមកលួចនាំចូលមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសវៀតណាម ហើយលួចឆ្លងដែនចូលមកខេត្តកណ្ដាល តែត្រូវមន្ត្រីជំនាញ សហការគ្នាចាប់បាន រហូតនាំមកដុតកម្ទេចចោលតែម្តង។

នាឱកាសនោះ លោកស្នើឱ្យឈ្មួញទាំងអស់មេត្តាចេះស្រឡាញ់អាយុជីវិត សុខភាពរបស់ប្រជាពលរដ្ឋខ្មែរផង កុំចង់បានលុយបែបនេះវាជាបាបកម្ម ហើយបាបនេះធ្ងន់ណាស់ កុំដោយសារចង់ចំណេញលុយ យករបស់ខូចគុណភាព មកលក់ឱ្យប្រជាជនពិសាវាគ្រោះថ្នាក់ណាស់ ប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ មានជំងឺហូរហែរព្យាបាលមិនចេះជាឡើយ ព្រោះវាខូចគុណភាព ហើយពោរពេញទៅដោយសារធាតុគីមីថែមទៀត។

លោកក៏បានប្ដេជ្ញាសហការជាមួយក្រុមការងារគយ និងមន្ត្រីមូលដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធបន្តធ្វើសកម្មភាពតាមដាន យកចិត្តទុកដាក់ចំពោះសុខមាលភាពនេះ ជាពិសេសមើលទីលើគុណភាពទំនិញ ធានាបាននូវគុណភាព សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋទាំងអស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×