Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា នឹងជួយធ្វើឱ្យមានទីផ្សារល្អ ជំរុញការស្រាវជ្រាវបង្កើតនិងបង្កាត់ពូជត្រសក់ផ្អែមឱ្យក្លាយជាពូជក្នុងស្រុក ជារបស់ខ្មែរ ហើយមានតម្លៃពូជធូរថ្លៃ

spot_img

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទស្សនកិច្ចបណ្តុំអាជីវកម្មត្រសក់ផ្អែម ស្ថិតនៅភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណេះសំណាលជាមួយបងប្អូនកសិករនៃបណ្តុំអាជីវកម្មត្រសក់ផ្អែម និងបានណែនាំឱ្យមានសិក្សាបន្ថែមទាំងបច្ចេកទេស និងទីផ្សារ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។ ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារ ដោយមានការពិនិត្យ តាមដាន និងវាយតម្លៃ តាមជាក់ស្តែង ដើម្បីប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺត្រូវធ្វើយ៉ាងណាឱ្យការចំណាយផលិតកម្មតិច លក់បានច្រើន កើនចំណូល មានចំណេញ។ ទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយធ្វើឱ្យមានទីផ្សារល្អ ជំរុញការស្រាវជ្រាវបង្កើតនិងបង្កាត់ពូជត្រសក់ផ្អែមឱ្យក្លាយជាពូជក្នុងស្រុក ជារបស់ខ្មែរ ហើយមានតម្លៃពូជធូរថ្លៃ។ ដូច្នេះកសិករត្រូវយកចិត្តទុកដាក់ដាំដុះឱ្យបានល្អបំផុតតាមការអនុវត្តកសិកម្មល្អ (GAP) ដាក់ចិត្តដាក់កាយដាំដុះឱ្យចេញជាលទ្ធផលនិងផ្សព្វផ្សាយឱ្យគេស្គាល់ផលិតផល។ បច្ចុប្បន្នត្រសក់ផ្អែមមានតម្លៃ ៣.៥០០រៀល ក្នុងមួយគីឡូក្រាម ហើយឪឡឹកមានតម្លៃចន្លោះពី ៨០០-១០០០រៀល ក្នុងមួយគីឡូក្រាម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×