Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងព្រែកជីកហ្វូណនតេជោ នឹងប្រែក្លាយខេត្តកែប ទៅជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត

spot_img

ភ្នំពេញ៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំដើម្បីសាងសង់បញ្ចប់គម្រោង។

គម្រោងផ្លូវនាវាចរណ៍ពីទន្លេបាសាក់ ទៅសមុទ្រខេត្តកែប ហើយត្រូវបានរាជរដ្ឋាភិបាល ដាក់ប្រសិទ្ធនាមថា ជាគម្រោងព្រែកជីកហ្វូណនតេជោ។ គម្រោងព្រែកជីកហ្វូណនតេជោនេះ បើតាមគម្រោង នឹងយកភូមិសាស្រ្តខេត្តកែប ជាច្រកសម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយតាមរយៈគម្រោងនេះ ខេត្តកែប នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ គម្រោងនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលបានអនុម័តក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបង្ហាញសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គម្រោងព្រែកជីកហ្វូណនតេជោ នឹងអាចលេចរូបរាង្គឡើង ហើយក្រោយពេលដែលគម្រោងនេះសម្រេច នោះកម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាល ទាំងលើផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម ល និងល។

ឯកឧត្តមបញ្ជាក់ថា បន្ថែមពីគម្រោងព្រែកជីក ផ្សារភ្ជាប់ជាមួយគម្រោងទីក្រុងរណប ដែលរាជរដ្ឋាភិបាលទើបតែអនុម័ត ទៅឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់គ្រុប ឯ.ក ធ្វើការអភិវឌ្ឍន៍ទីក្រុងរណប និងដំបន់ទេសចរណ៍ពិសិដ្ឋចំនួន២ទីតាំង លើផ្ទៃដីសរុប ១.៤៦៧ហិកតា ក្នុងភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ដំណាក់ចង្អើរ ខេត្តកែប នោះពិតណាស់ខេត្តកែបនឹងក្លាយទៅជា ប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ថ្មីមួយទៀតរបស់កម្ពុជា។

គួរបញ្ជាក់ថា តាមការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ព្រែកជីកហ្វូណនតេជោ  ត្រូវបានបែងចែកជា ២ដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប ២៦ខែ រួមមាន៖ ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល ១៤ខែ និងដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល ១២ខែ។ គម្រោងទាំងមួលគម្រោងចំណាយថវិការ ១.៧០០លានដុល្លារ។

គម្រោងផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក តាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែក តាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លង កាត់ ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕

spot_img
×