សម្រាប់អ្នកដែលកំពុងស្វែងរកគេហដ្ឋានដែលមានច្រើនជម្រើស និងម៉ូតស្អាតដាច់គេ ពេលនេះបុរី មេគង្គ លែន មានសេវាកម្មផ្ដល់កម្ចីទិញគេហដ្ឋានក្នុងទំហំធំ រហូតដល់ ៨០%។
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) និង ធនាគារ ស៊ិន ហាន ខេមបូឌា (Shinhan Bank Cambodia)
បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ក្នុងទិសដៅជួយសម្រួល
ដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅបុរី មេគង្គ លែន ។ អតិថិជន អាចប្រើប្រាស់កម្ចីរហូត
ដល់ ៨០% និងរំលស់រហូតដល់ ២៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦.២៩% តែប៉ុណ្ណោះ។

បុរី មេគង្គ លែន បាន និងកំពុងសាងសង់ឡើង ក្រោមគម្រោងធំៗជាបន្តបន្ទាប់ ដែលរួមមាន គម្រោង មេគង្គ រ៉ូយ៉ាល់ គម្រោង ហ្គោលដិន អាវិននូ ត្រូវបានរចនាឡើងតាមរចនាបថ បែបទំនើប និង
គម្រោង មេគង្គ ស៊ីធី ដែលកំពុងសាងសង់លើ ផ្ទៃដី ៨០ហិកតា នាតំបន់ជ្រោយចង្វារ សម្រាប់គម្រោងនេះផងដែរ ត្រូវបានរចនាឡើងតាមរចនាបថ អឺរ៉ុប ដែលអាចផ្តល់បទពិសោធន៍
រស់នៅដ៏សម្បូរបែបប្រកបដោយអភិជនភាព និងភាពថ្លៃថ្លូរ។ ឯម៉ូតផ្ទះវិញ ត្រូវបានសាងសង់ឡើង
មានច្រើនប្រភេទ រួមមាន៖ វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ ផ្ទះប្រកបអាជីវកម្ម និង វីឡាកូនកាត់ ។

បន្ទាប់ពីទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់អតិថិជនអស់រយៈពេលជាច្រើនឆ្នាំមកនេះ បុរី មេគង្គ លែន បានគិតគូរមួយជំហានទៀតអំពីការផ្តល់កម្ចីទិញគេហដ្ឋានក្នុងទំហំធំ។ ទន្ទឹមនឹងនេះដែរ ការ
សម្លឹងឃើញពីភាពលេចធ្លោរ នៃផលិតផល និងសេវាកម្មពីធនាគារ ស៊ិនហាន បានធ្វើឲ្យបុរី មេគង្គ លែន សម្រេចបង្កើតឲ្យមាន កិច្ចសហប្រត្តិបត្តិការ ផ្តល់កម្ចីហិរញ្ញប្បទាន ជូនដល់អតិថិជន។
គួរបញ្ចាក់ផងដែរថា ធនាគារ ស៊ិន ហាន ខេមបូឌា មានដើមកំណើតនៅប្រទេសកូរ៉េ និងបានបង្កើត
សាខានៅទីក្រុងភ្នំពេញ តាំងពីខែតុលា ឆ្នាំ២០០៧ ។ ធនាគារនេះ បានផ្តល់ជូននូវផលប័ត្រចម្រុះ
នៃផលិតផល និងដំណោះស្រាយធនាគារសម្រាប់អតិថិជន និងសាជីវកម្មដែលតម្រូវតាមតម្រូវការ។ ធនាគារ ស៊ិនហាន បាន និងកំពុងត្រួសត្រាយអនាគតហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដើម្បីចាប់យក
ផលិតផល និងបច្ចេកវិទ្យាថ្មីៗ។



