Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រផលិតសំបកកង់រថយន្តរបស់ចិន ជួយជំរុញដល់ការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ ក្នុងស្រុកដែលមានជិត ៥ពាន់តោន ក្នុងមួយឆ្នាំ

spot_img

ភ្នំពេញ៖ វត្តមានរោងចក្រផលិតសំបកកង់រថយន្តរបស់អ្នកវិនិយោគចិននៅកម្ពជា ប​ង្ហាញ​ឲ្យឃើញថា នឹងបង្កើនការប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិរបស់កម្ពុជា ដែលមាននៅក្នុងស្រុកជិត ៥ពាន់តោនក្នុងមួយឆ្នាំ ហើយនឹងអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជាថែមទៀតផង។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា ផ្ទៃដីដាំដើមកៅស៊ូ បានកើនដល់ជាង ៤០ម៉ឺនហិកតា ក្នុងនោះ ដើមកៅស៊ូលើផ្ទៃដីជាង ៣១ម៉ឺនហិកតា ស្មើនឹងជិត ៨០ភាគរយ មានអាយុកាលល្មមអាចយកផលបាន ហើយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជា សម្រេចបានការនាំចេញជ័រកៅស៊ូជិត ៦ម៉ឺន ៧ពាន់តោន បានកើនឡើង ៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។

នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣នេះ គណៈប្រតិភូនៃក្រុមហ៊ុន Wanli Tire Corporation Limited. មកពីប្រទេសចិន ដឹកនាំដោយ លោក Wang Song ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន បានចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដែលក្រុមហ៊ុននេះ មានបំណងបង្កើត​រោងចក្រផលិតសំបកកង់យានយន្តនៅកម្ពុជា។ ក្រុមហ៊ុន Wanli Tire Corporation Limited. ជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃប្រទេសចិន។

ឯកឧត្ដម ជា វុទ្ធី បានបង្ហាញនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងបានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុន សិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នឹងចូលរួមចំណែកជំរុញទ្វេរឡើង នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ រោងចក្រផលិតសំបកកង់រថយន្តនៃក្រុមហ៊ុន ជេនេរ៉ល ថាអឺរ ថេកណឡជី (ខេមបូឌា) មានតម្លៃវិនិយោគប្រមាណ ៣០០លានដុល្លារ ទើបតែបានបើកសម្ពោធជាផ្លូវការ ដោយមានសមត្ថភាពផលិតកង់រថយន្តប្រមាណ ១,៣ លានកង់ក្នុងមួយឆ្នាំ។ ហើយបច្ចុប្បន្ននេះកម្ពុជា មានរោងចក្រផលិតសំបកកង់ចំនួន២ ដែលរោងចក្រមួយកំពុងដំណើរការនៅក្រុងបាវិត ខេត្តស្វាយរៀង និងរោងចក្រមួយទៀត នៅខេត្តព្រះសីហនុទើបតែបើកសម្ពោធថ្មីនេះ៕

spot_img
×