Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាងក្រមុំចុះជណ្ដើរយន្តកម្ពស់ជិតស្មើអគារ ២០ជាន់ គិតតែពីថតរូប ទីបំផុតរមៀលធ្លាក់ទៅក្រោម មិត្តភក្តិស្រឡាំងកាំង ស្រវាចាប់មិនទាន់

ជណ្ដើរយន្ដ Crown នៅបរិវេណផ្លូវបំបែកជា៤ ក្នុងទីក្រុងឈុងឈីង មណ្ឌលសេឈួន ប្រទេសចិន ដែលតភ្ជាប់ផ្លូវបំបែកជា២ និងស្ថានីយរថភ្លើង មានកម្ពស់ជិតស្មើអគារ ២០ជាន់ គឺជាជណ្ដើរយន្តរំអិលអគ្គិសនី ដែលលាតសន្ធឹងចោត និងវែងជាងគេបំផុតនៅក្នុងប្រទេសចិន។

ថ្មីៗនេះ កាលពីថ្ងៃទី២៧ឧសភាកន្លងទៅ មានឧប្បត្តិហេតុមិននឹកស្មានដល់មួយបានកើតឡើងនៅនឹងជណ្ដើរយន្តមួយនេះ នៅពេលស្ត្រីម្នាក់រវល់តែមមាញឹកនឹងការថតរូប រហូតដល់ភ្លេចថា កំពុងតែចុះជណ្ដើរយន្ត ដោយគិតតែពីលើកទូរស័ព្ទថតជុំវិញទីនោះដើម្បីឱ្យបានរូបភាពល្អៗ លុះពេលងាកត្រឡប់មកវិញ ក៏ស្រាប់តែភ្លាត់ ទើសជើងនឹងកាំជណ្ដើរ រអិលដួលរមៀលធ្លាក់ចុះទៅក្រោម ធ្វើឱ្យបណ្ដាមិត្តភក្តិដែលមកជាមួយនាំគ្នាភិតភ័យយ៉ាងខ្លាំង។

អាជ្ញាធរបានបញ្ជាក់ប្រាប់ពីឧប្បត្តិហេតុនោះថា តាមរយៈការពិនិត្យមើល ឃើញថាមិនមានកើតហេតុធ្ងន់ធ្ងរអ្វីឡើយ ស្ត្រីនៅក្នុងឃ្លីបមានស្នាមដាច់រយះដៃជើងតែបន្តិចបន្តួចប៉ុណ្ណោះ ក្រោយពីនាងបានរអិលដួល និងរមៀលធ្លាក់រហូតទៅដល់ជាន់ក្រោមបំផុត។ ទាំងអស់នេះ អាជ្ញាធរបានធ្វើការដាស់តឿនអ្នកធ្វើដំណើរទាំងអស់ ឱ្យឈរនៅស្ងៀមយ៉ាងនឹងនរ និងចាប់បង្កាន់ដៃខណៈពេលឡើង ឬចុះតាមជណ្ដើរយន្តរំអិលនេះ។ សូមរក្សាសុវត្ថិភាព កុំផ្អែកនឹងបង្កាន់ដៃ ឬថតរូបខណៈពេលប្រើជណ្ដើរយន្ត។

បច្ចុប្បន្ន ជណ្ដើរយន្តរំអិល Crown ជាជណ្ដើរយន្តរំអិលដែលលាតសន្ធឹងវែងបំផុតនៅក្នុងប្រទេសចិន និងវែងលំដាប់លេខ២ ក្នុងទ្វីបអាស៊ី មានប្រវែងទាំងអស់ ១១២ម៉ែត្រ និងមានកម្ពស់ ៥២,៧ម៉ែត្រ ជិតស្មើនឹងអគារកម្ពស់ ២០ជាន់ និងចំណាយពេលជិះ ២នាទី ៣០វិនាទី៕

×