ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាផ្តល់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣សែនដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយនៃព្យុះស៊ីក្លូនម៉ូឆា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែមិថុនា នេះបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០ នាទីស្តីការក្រសួង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំពិធីប្រគល់-ទទួលកញ្ចប់ជំនួយមនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០,០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកដោះស្រាយផលប៉ះពាល់នៃគ្រោះមហន្តរាយនៃព្យុះស៊ីក្លូនម៉ូឆា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ូ ធីត លីញអូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា៕ រក្សាសិទ្ធដោយៈ ចេស្តារ


