Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន បានចូលស្វែងយល់ ពីសេវារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

spot_img

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនៈកិច្ចសម្រាប់ការីនិពន្ធ និងអ្នកសារព័ត៌មានរយ:ពេល២ថ្ងៃ គឺថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៣។

គោលដៅថ្ងៃទី១ នៃដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានបានចូលស្វែងយល់ពីសេវារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ដែលស្ថិតនៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបន្តចុះជួបអតិថជន ដែលបានប្រើប្រាស់កម្ចីរបស់ចម្រើនផ្ទាល់នៅមូលដ្ឋាន។

នៅថ្ងៃដដែលនេះ ក្រុមអ្នកសារព័ត៌មានបានបន្តជួបស្វែងយល់ពីសេវារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្តុ អេ អឹម ខេ (AMK) នៅទីរួមខេត្តកំពង់ចាម និងបន្តចុះជួនអតិថជនដែលបានប្រើប្រាស់កម្ចីរបស់ AMK ផ្ទាល់នៅមូលដ្ឋាន។

ដំណើរទស្សនកិច្ចខាងនេះធ្វើឡើងក្រោយពីការីនិពន្ធ និងអ្នកសារព័ត៌មានបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រងនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×