Friday, September 22, 2023

បុរសម្នាក់ផូស្តរឿងផ្លែទុរេនទាំងទឹកភ្នែករលីងរលោង ប្រាប់ថា ម៉ែខំដាំ ម៉ែខំថែ តែម៉ែអត់បាននៅពិសា

spot_img

កាលពីថ្ងៃទី២៩ ឧសភាកន្លងទៅ អ្នកលេងបណ្ដាញសង្គម TikTok ម្នាក់បានចែករំលែកអំឡុងពេលនៃការចងចាំរវាងរូបគេ និងម្ដាយ តាមរយៈឃ្លីបវីដេអូ ខណៈពេលគេកំពុងបកផ្លែទុរេនដែលបេះមកពីដើម ដែលដាំនៅខាងក្រោយផ្ទះ តែនៅពេលនោះ រូបគេបកផង រលីងរលោងទឹកភ្នែកផង អួលដើមកផង ព្រោះទុរេន ១ផ្លែនេះ បានធ្វើឱ្យគេនឹកដល់អ្នកម្ដាយរបស់គេ។

បុរសម្ចាស់ឃ្លីប បានអធិប្បាយថា ទុរេន ១ផ្លែនេះពិសេសណាស់ ក្រៅពីវាជាទុរេនដែលដាំនៅខាងក្រោយផ្ទះហើយ វាជាទុរេនដែលម៉ែខំតាំងចិត្តដាំវា ម៉ែខំមើលថែទាំវា ម៉ែខំដាក់ជី រហូតដល់ដើមទុរេនធំធាត់ឡើងយ៉ាងល្អ តែគួរឱ្យស្ដាយ ដែលពេលនេះ “ម៉ែអត់បាននៅពិសា”

ទុរេន ១ផ្លែនេះ ទុំនៅលើដើម ពុកជាអ្នកបេះយកមកឱ្យគេ ព្រោះពុកមិនហ៊ានពិសាម្នាក់ឯងទេ ពុកគិតតែពីអង្គុយសម្រក់ទឹកភ្នែក ព្រោះនឹកម៉ែខ្លាំងពេក ចង់ឱ្យម៉ែ បានមកឃើញទុរេន ១ផ្លែនេះ ម៉ែច្បាស់ជាមានមោទនភាពចំពោះវាខ្លាំងមិនខាន។

ក្រោយពីឃ្លីបវីដេអូ ១នេះត្រូវបានផ្សព្វផ្សាយចេញទៅ បុរសម្ចាស់ឃ្លីប បានទទួលកម្លាំងចិត្តពីអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយអ្នកខ្លះប្រាប់ថា ពេលនេះ ម៉ែប្រហែលជាកំពុងឈរញញឹមដោយក្ដីមោទនភាពនៅទីណាមួយយ៉ាងពិតប្រាកដ…ព្រមទាំងបានណែនាំឱ្យគេយកទុរេនទៅដាក់បាត្រថ្វាយព្រះ ឧទ្ទិសកុសលជូនគាត់ផង ដើម្បីឱ្យបានសប្បាយចិត្ត៕

+85571 614 000 5
Contact Us Telephone

spot_img