Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជនកម្ពុជា នឹងរៀបចំ ពិធីរំលឹកខួបលើកទី៧២ នៃថ្ងៃកំណើតគណបក្ស គូបជាមួយនឹងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ ៖ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានថាឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការគណបក្សរាជធានី ខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវប្រធាន គណៈកម្មាធិការគណបក្សរាជធានី ខេត្ត ជ្រាបថា : ថ្នាក់កណ្តាល និងគណបក្សរាជធានីភ្នំពេញនឹងរៀបចំ ពិធីរំលឹកខួបលើកទី៧២នៃថ្ងៃកំណើតគណបក្សគូបជាមួយនឹងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។

បើតាមសេចក្តីប្រកាសព័ត៌មាន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅថ្ងៃនោះគណបក្សនឹងជួលប្រព័ន្ធវិទ្យុ ទូរទស្សន៍ឯកជននានា ដើម្បីធ្វើការផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង៦:៥០នាទី ដល់ម៉ោង៩:០០នាទីព្រឹក។ ផ្អែកលើនេះ សូមឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការគណបក្សរាជធានី ខេត្តនីមួយៗ យកចិត្តទុកដាក់ចាត់ចែងរៀបចំដូចតទៅ ៖
១- ត្រូវចាត់ចែងឱ្យមានការផ្សាយបន្តផ្ទាល់ តាមគ្រប់មធ្យោបាយ ពីវិទ្យុ និងទូរទស្សន៍ឯកជននានា នូវ ការថ្លែងសុន្ទរកថានយោបាយរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្ស ឱ្យបានទៅដល់គ្រប់ទីតាំងរបស់គ្រប់ថ្នាក់ (ថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់…) ដែលមានការជួបជុំ ប្រារព្ធពិធីមុនការហែក្បួនឃោសនា ដោយធ្វើយ៉ាងណាឱ្យគ្រប់គ្នាបានឃើញរូបភាព ឬ/និងបានឮសំឡេង ផ្ទាល់របស់សម្តេចប្រធានគណបក្សរបស់យើង។
២- ពេលស្តាប់ចប់សុន្ទរកថានយោបាយរបស់សម្តេចប្រធានគណបក្សរួចហើយ ក្បួនឃោសនា របស់គ្រប់ថ្នាក់ គ្រប់ផ្នែក អាចចេញហែ ឬឃោសនាតាមគោលដៅនានាដែលបានគ្រោងទុក។
៣- ត្រូវមានការផ្គត់ផ្គង់អាហារ ទឹកសុទ្ធ ការថែរក្សាសុខភាព និងសុវត្ថិភាពជូនបងប្អូនដែលបាន ចូលរួមឱ្យបានល្អបំផុត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×