Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងក្ដីឃាតកម្មរញ្ជួយប្រទេសកូរ៉េ ស្ត្រីឃាតករឃោរឃៅ បោកជនរងគ្រោះយកមកសម្លាប់តាមរយៈ អ៊ែបបង្រៀនគួរពិសេស

spot_img

រឿងក្ដីឃាតកម្មរញ្ជួយប្រទេសកូរ៉េ ស្ត្រីឃាតករឃោរឃៅ បោកគ្រូបង្រៀនគួរពិសេសយកទៅសម្លាប់តាមរយៈអ៊ែបបង្រៀនគួរ។ មូលហេតុដោយសារតែ “ចង់សម្លាប់”។ ប្រជាជនកូរ៉េក្ដៅក្រហាយស្អប់ខ្ពើម នាំគ្នាថ្កោលទោសពេញប្រទេស។

ក្លាយជារឿងរ៉ាវក៏សែនរន្ធត់ភ័យខ្លាចនៅក្នុងប្រទេសកូរ៉េខាងត្បូង បណ្ដាប្រជាជននាំគ្នាក្ដៅក្រហាយ ចេញមកថ្កោលទោសទង្វើរបស់ឃាតករចិត្តឃោរឃៅ “បោកគ្រូបង្រៀនគួរពិសេសយកទៅធ្វើឃាតតាមរយៈអ៊ែបបង្រៀនគួរ”

ថ្មីៗនេះ ខាងប៉ូលិសបានចេញមកបង្ហាញអត្តសញ្ញាណឃាតករ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ដែលកំពុងក្រេវក្រោធយ៉ាងពុះកញ្ជ្រោល បាននាំគ្នាថ្កោលទោសតាមរយៈការចែករំលែករូបភាពមុខមាត់របស់ស្ត្រីឃាតករដែលបង្កហេតុដ៏រន្ធត់នោះ។

ខាងប៉ូលិសបានបង្ហាញទិន្នន័យថា ឃាតករគឺ “ចង យូចង” នាងក្រមុំ វ័យ ២៣ឆ្នាំ ត្រូវបានចាប់ឃុំ និងចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មគ្រូបង្រៀនគួរពិសេសម្នាក់។

រឿងរ៉ាវចាប់ផ្ដើមពី នាងកញ្ញា “យូចង” ឃាតករចិត្តឃោរឃៅ បានជ្រើសរើសជនរងគ្រោះដែលជាគ្រូបង្រៀនគួរជាស្រីម្នាក់ អាយុ ២០ឆ្នាំ ដោយយកលេសថា ខ្លួនឯងជាអាណាព្យាបាលដែលមានកូនកំពុងរៀនថ្នាក់បឋម និងកំពុងស្វែងរកគ្រូបង្រៀនគួរពិសេសដល់កូន។

ក្នុងពេលនិយាយគ្នា ពីដំបូងជនរងគ្រោះបានបដិសេធ ដោយសារតែកន្លែងរស់នៅរបស់ “យូចង” ស្ថិតនៅឆ្ងាយពេក ធ្វើឱ្យ “យូចង” រកនឹកឧបាយកល ដោយស្នើថា នឹងបញ្ជូនកូនរបស់នាង ទៅផ្ទះរបស់នាងក្រមុំគ្រូបង្រៀនគួនោះវិញ ដើម្បីឱ្យបានអសយដ្ឋានរបស់ជនរងគ្រោះ។

ពេលឯកភាពគ្នាបានហើយ ឃាតករក៏ទៅផ្ទះរបស់ជនរងគ្រោះនៅថ្ងៃដដែលនោះ វេលាម៉ោង៥ កន្លះល្ងាច រួចហើយបានបង្កហេតុដ៏រន្ធត់នោះ មុននឹងព្យាយាមញាត់សាកសពចូលទៅក្នុងវ៉ាលីសធ្វើដំណើរធំមួយ និងអូសឡើងជិះតាក់ស៊ី។

ដោយសារតែអ្នកបើកតាក់ស៊ី មានអារម្មណ៍ដឹងពីភាពខុសប្រក្រតី និងមើលឃើញថា ទង្វើរបស់ “យូចង” ដូចជាគួរឱ្យសង្ស័យ ទើបរាយការណ៍ទៅប៉ូលិស ធ្វើឱ្យប៉ូលិសអាចចាប់ឃាត់ខ្លួនឃាតករបានយ៉ាងឆាប់រហ័ស។

តាមរបាយរបស់ប៉ូលិស ឃាតករបានសារភាពក្នុងអំឡុងពេលស៊ើបសួរ និងបង្ហើបឱ្យដឹងពីកម្លាំងជំរុញចិត្តក្នុងការធ្វើអំពើឃាតកម្មនេះថា “ខ្ញុំធ្វើអ៊ីចឹង ដោយសារតែខ្ញុំចង់សម្លាប់មនុស្ស”។
ក្នុងខណៈពេលនាំខ្លួនទៅមន្ទីរឃុំឃាំង “យូចង” ស្ត្រីឃាតករ បាននិយាយជាមួយអ្នកសារព័ត៌មានយ៉ាងខ្លីៗថា “ខ្ញុំសោកស្ដាយយ៉ាងស្មោះស្ម័គ្រចំពោះគ្រួសារជនរងគ្រោះ” ៕

spot_img
×