Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងករណី លួចគោក្របី ប្រជាពលរដ្ឋដឹកទៅសម្លាប់វះយកសាច់

spot_img

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ កាលពីព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសេសាន បានបញ្ជូនខ្លួន របស់គាត់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចគោក្របី ប្រជាពលរដ្ឋដឹកទៅសម្លាប់វះយកសាច់ ប្រព្រឹត្តនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលស្រុកសេសានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុង ហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ បច្ចុប្បន្នភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសេសាន ចាប់ខ្លួនកាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៣ នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបាន រួមមាន ៖- សាច់គោ៣ភ្លៅ ។ -ម៉ូតូស្មាស់១គ្រឿងគ្មានស្លាកលេខគ្មានអាវ ។ -កាំបិតស្នៀត ១ដើមដងជ័រពណ៌ស ស្រោមពណ៌ខៀវ កាំបិតហាន់បន្លែ១ដើមដងជ័រពណ៌ខ្មៅ ពូថៅដងឈើ១ដើម និង ខ្សែចងគោពណ៌ស៣ខ្សែ ការ៉ុង៣ ថង់ប្លាស្ទិចធំ១។

ក្រោយឃាត់ខ្លួន, ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន ធ្វើសកម្មភាពលួចវះយកសាច់គោរបស់គេពិតប្រាកដមែន។

បច្ចុប្បន្ន, ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅឡើយ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

spot_img
×