Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ក្រាបករណី ជល់មាន់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ នៅខេត្តក្រុងបាត់ដំបង

spot_img

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២២៣ បានបង្ក្រាប ទីតាំងលេងល្បែងស៊ីសង ( ភ្នាល់មាន់ជល់ ) ខុសច្បាប់មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន១៩ នាក់ ប្រព្រឹត្តនៅក្នុងនៅចំណុចៅភូមិ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលក្រុង បាត់ដំបង បានឱ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាល បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើក ទីតាំងលេងល្បែងស៊ីសង ភ្នាល់មាន់ជល់ នៅចំណុចបង្រ្កាបខាងលើ ។

ចំណែកវត្ថុតាងមួយចំនួនដែលរឹបអូសបានមាន៖ ម៉ូតូចំនួន ១៦ គ្រឿង ។ – ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ០១ ។ – កៅស៊ូសង្វៀនជល់មាន់ចំនួន ០៦ ដុំ ។ – កំសៀវដាំទឹកសម្រាប់ស្អំមាន់ ជល់ ០១ – នាឡិកាកំណត់នាទី ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ននេះ ជនសង្ស័យ១៩នាក់ខាងលើ ត្រូវបានទៅបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

spot_img
×