Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត(យកម៉ូតូរឺម៉ក)

spot_img

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចភូមិដើមមៀន ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងយកមកប្រគល់ឲ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត(យកម៉ូតូរឺម៉ក)កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុចឃ្លាំងទិញអេតចាយ ផ្ទះជួល ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ នាពេលកន្លងទៅ ។
   
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនថន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ទីលំនៅភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន ឈ្មោះ ធឹម សឹមផាន ហៅ វ័ន្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ជនសង្ស័យមានសារធាតុញៀន) ។
       
សម្ភារ:បាត់បង់៖ ម៉ូតូម៉ាកស៊ីរ៉ុស ព៌ណខ្មៅ សេរីឆ្នាំ២០១៧ គ្មានផ្លាកលេខ(ម៉ូតូចាស់)និងរឺម៉កចំនួន០១គ្រឿង ។


      
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនថន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ធឹម សឹមផាន ហៅវ័ន្ត ឲ្យបើម៉ូតូម៉ាកស៊ីរ៉ូស ព៌ណខ្មៅ សេរីឆ្នាំ២០១៧ គ្មានផ្លាកលេខ(ម៉ូតូចាស់)សណ្តោងរឺម៉ក ចេញពីឃ្លាំងទិញអេតចាយ ផ្ទះជួល ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅទិញសម្ភារ:បន្ទប់ទឹកនិងទុយយោដើម្បីយកទៅដាក់នៅផ្ទះថ្មីស្ថិតនៅភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនសង្ស័យក៏បានបើកម៉ូតូម៉ាកខាងលើសណ្តោងរឺម៉កទៅបាត់មិនឃើញមកវិញ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ទើបជនរងគ្រោះ មករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ។
    
លុះដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០១និង៣០នាទី ស្រាប់តែជនរងគ្រោះឃើញជនសង្ស័យឈ្មោះ ធឹម សឹមផាន ហៅវ័ន្ត នៅត្រង់ចំណុចភូមិដើមមៀន ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកប្រគល់ឲ្យសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់តែម្តង ។
     
ក្រោយពីធ្វើសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ(ជនសង្ស័យ) ពិតជាបានយកម៉ូតូនិងរឺម៉ករបស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់តែម្ដង ៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×