Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្នែកស្រក់ អាណិតបងប្រុស…ប្អូនស្រីអាយុ៦០ រៀបការ បងប្រុសបំពេញតួនាទីជំនួសឪពុកម្ដាយ ចងដៃប្អូនស្រី

spot_img

រូបភាពសែនរំជួលចិត្ត រហូតស្រក់ទឹកភ្នែក ប្អូនស្រីវ័យ ៦០ឆ្នាំ ចូលពិធីមង្គលការ បងប្រុសបំពេញតួនាទីជំនួសឪពុកម្ដាយ ចងដៃប្អូនស្រីដោយខ្សែក-ខ្សែដៃមាស ជាចំណងដៃអាពាហ៍ពិពាហ៍។

កាលពីពេលថ្មីៗនេះ ក្នុងបណ្ដាញសង្គមរបស់ប្រទេសវៀតណាម បានចែករំលែករូបភាពក្នុងពិធីមង្គលការមួយរបស់កូនក្រមុំ វ័យ ៦០ឆ្នាំ ដោយនៅក្នុងពិធីនេះ កូនក្រមុំ បានទទួលការមើលការខុសត្រូវយ៉ាងល្អពីបងប្រុសរបស់នាង និងថែមទាំងធ្វើជាអ្នកដឹកដៃកូនក្រមុំ នាំទៅឱ្យកូនកំលោះ ជំនួសឪពុកម្ដាយទៀតផង។

ក្នុងថ្ងៃដែលប្អូនស្រីមានសេចក្ដីសុខ បងប្រុសអត់មិនរំភើបចិត្តមិនបានឡើយ គាត់បានប្រគល់គ្រឿងអលង្ការមាស ជាចំណងដៃថ្ងៃរៀបការជូនប្អូនស្រីទាំងទឹកភ្នែករលីងរលោង។

ទោះជាប្អូនស្រីវ័យ ៦០ឆ្នាំ ទើបបានជួបនឹងសេចក្ដីសុខក្នុងការមានគូជីវិតអាពាហ៍ពិពាហ៍មែន តែសម្រាប់បងប្រុស ប្អូនស្រីរបស់គាត់ គឺនៅតែជាក្មេងស្រីតូចមួយដដែល និងដោយសារតែរូបគាត់នៅតែស្រឡាញ់ និងបារម្ភចំពោះប្អូនស្រីជានិច្ចនោះ ទើបបងប្រុសរូបនេះ មិនដែលឈប់អប់រំប្អូនស្រីឡើយថា ពេលរៀបការហើយ ចូរថែទាំជីវិតអាពាហ៍ពិពាហ៍ឱ្យបានល្អ និងសូមឱ្យប្អូនស្រីមានសុភមង្គលរហូតទៅ។

គ្រាន់តែរឿងរ៉ាវនេះ ត្រូវបានផ្សព្វផ្សាយចេញទៅភ្លាម បណ្ដាអ្នកលេងបណ្ដាញសង្គមទាំងឡាយ នាំគ្នាអត់មិននឹករំភើបចិត្តមិនបានឡើយ ចំពោះសេចក្ដីស្រឡាញ់របស់បងប្រុសដែលមានចំពោះប្អូនស្រីរបស់ខ្លួន។ ក្រៅពីនេះ អ្នកលេងបណ្ដាញសង្គមទាំងអស់ ថែមទាំងនាំគ្នាជូនពរកូនក្រមុំវ័យ ៦០ឆ្នាំ សូមឱ្យមានសេចក្ដីសុខ បើទោះជាសេចក្ដីសុខនោះ មកដល់រាងយឺតពេលក្ដី តែក៏ស្ត្រីម្នាក់នេះ បានជួបនឹងស្នេហាពិតរបស់ខ្លួនហើយ៕

spot_img
×