Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តពោធិ៍សាត់៖ បច្ចុប្បន្នមានក្រុមហ៊ុនធំៗ មកវិនិយោគបង្កើតរោងចក្រ សហគ្រាសជាង១០កន្លែង

spot_img

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមខូយ រីដា បានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនធំៗ​មក​វិនិយោគបង្កើតរោងចក្រ សហគ្រាសជាង១០កន្លែង ដោយបានស្រូបយកកម្មករដែលកូនចៅរបស់ប្រជាពល​រដ្ឋរាប់ពាន់នាក់ ឲ្យចូលបម្រើការងាររដោយទទួលនូវប្រាក់ចំណូលសម្រាប់ផ្គត់ជីវភាពគ្រួសារ។

ឯកឧត្តម បន្តថា រោងចក្រ សហគ្រាស គឺជាឆ្នាំងបាយរបស់កម្មករ កម្មការរិនី ដូចនេះ សូមបងប្អូនកម្មករ កម្មការរិនីនាំគ្នាថែរក្សាការពារឆ្នាំងបាយមួយនេះឲ្យគង់វង្ស ពោលគឺមិនត្រូវស្តាប់និងធ្ចើតាមការញ៉ុះញង់ ចាក់រុកអុច​អាលពីក្រុមអគិត្តិណាមួយឡើយ នាំគ្នាធ្វើបាតុកម្មវាយបំផ្លិចបំផ្លាញរោងចក្រសហគ្រាសស្មើនិងវាយបំបែកឆ្នាំងបាយខ្លួនឯង ហើយងាកមកបន្ថែមម៉ោងធ្វើការក្រៅទៀត ជាការល្អប្រសើរបំផុត ដើម្បីបង្កើនប្រាក់ចំណូលពីលើប្រាក់គោល ដែលប្រមុខរាជេដ្ឋាភិបាលបានកំណត់ជាធ្យមចំនួន ២០០ដុល្លាអាមេរិកក្នុង១ខែៗ ដែលកម្មកររ កម្មការរិនីម្នាក់ៗ បានទទួលគោលរបបនេះគ្រប់ៗគ្នាជាររៀងរាល់ខែរួចមកហើយ។

អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការរិនីរោងចក្រកាត់ដេរសម្លៀកបំពាក់លានហ្វាហេងយូ(ខេមបូឌា) ក្នុងឃុំស្នាមព្រះស្រុកបាកាន ខេត្តពោធិ៍សាត់។

ឯកឧត្តមបានបន្តថា សព្វថ្ងៃខេត្តពោធិ៍សាត់បានក្លាយជាទីចាប់អារម្មណ៍របស់មហាជនដោយខេត្តមួយនេះដើមឡើយគេពុំរវីរវល់នោះទេ បច្ចុប្បន្នមានក្រុមហ៊ុនធំៗមកវិនិយោគបង្កើតរោងចក្រ សហគ្រាសជាង១០កន្លែង ដោយបានស្រូបយកកម្មករដែលកូនចៅរបស់ប្រជាពលរដ្ឋរាប់ពាន់អ្នកឲ្យចូលបម្រើការងាររដោយទទួលនូវប្រាក់ចំណូលសម្រាប់ផ្គត់ជីវភាពគ្រួសារ។

ទន្ទឹមនិងវិស័យឧស្យាហ៍កម្មរីកលូតលាស់ ក្នុងទឹកដីខេត្តពោធិ៍សាត់ ក៏មានសក្តនុពលលើការផលិតថាមពលអគ្គិសនីប្រើដោយពន្លឺព្រះអាទិត្យ និងប្រើដោយកម្លាំងទឹកផងដែរ។ ហើយនៅខាងមុខ រាជរដ្ឋាភិបាលគ្រោងស្ថាបនាទំបន់វ៉ារីអគ្គិសនីថ្មីមួយទៀតនៅជិតព្រំដែនកម្ពុជា ថៃ គឺទំនប់វ៉ារីអគ្គិសនីស្ទឹងពោធិ៍សាត់២ ដែលមានអនុភាព១៥០ ម៉េកាវ៉ាត់មានទីតាំងស្ទឹងមេទឹកស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខណ:សព្វថ្ងៃ ខេត្តពោធិ៍សាត់មានទំនប់វ៉ារីអគ្គិសនីចំនួន០២រួចហើយ៕

spot_img
×